គុណសម្បត្តិ ៦ ចំណុចរបស់ឪឡឹកចំពោះសុខភាព
ទឹកផ្លែឪឡឹកគឺជាផ្លែឈើដែលមានរសជាតិផ្អែមឆ្ងាញ់ និង មានគុណសម្បត្តិផ្នែកសុខភាពច្រើន ។ ទឹកផ្លែឪឡឹកត្រឹមមួយពែងអាចផ្តល់នូវវីតាមីន និង ជីវជាតិជាច្រើនដូចជា វីតាមីន C វីតាមីន A ប្រមាណជា ៣០ ភាគរយ ជាតិប៉ូតាស្យូមខ្ពស់ អាហារកាកសរសៃ កាល់ស្យូម ជាតិដែក និង ប្រូតេអ៊ីនចំនួន ១,៥ ក្រាម ។ សំខាន់ជាងនេះទៅទៀត វាមានកម្រិតកាឡូរីចំនួន ៧០ កាឡូរីក្នុងមួយពែង សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា លីកូប៉ែន lycopene បេតាការ៉ូទីន beta-carotene អាស៊ីតអាមីណូ amino acids និង ហ្ល្វេវូណូអ៊ីត flavonoids ។
ក្រៅពីនេះផ្លែឪឡឹកមានគុណសម្បត្តិសំខាន់ៗចំនួន ៦ ដូចខាងក្រោម៖
១. ថែរក្សាស្បែក
មានសារធាតុជួយប្រឆាំងនឹងភាពចាស់ដូចជា លីកូប៉ែន lycopene និង កេរ៉ាតេណូអ៊ីត carotenoids ជួយបំបាត់ភាពតានតឹង ប្រឆាំងអុកស៊ីតកម្ម និង កាត់បន្ថយស្នាមជ្រីវជ្រួញ ស្នាមជាំ និង ស្លាកស្នាមផ្សេងៗ ។
២. សម្រកទម្ងន់
ភេសជ្ជៈទឹកឪឡឺកមានជាតិកាឡូរីទាប និង ជាតិខ្លាញ់ទាប ជួយជំរុញការរំលាយអាហារ និង សារធាតុប្រឆាំងអុកស៊ីតកម្ម ពង្រឹងសុខភាព និង បង្កើនសក្តានុពលដុតជាតិខ្លាញ់ និង សម្រកទម្ងន់ ។
៣. កាត់បន្ថយបញ្ហារលាក
ការស្រាវជ្រាវបានឱ្យដឹងថា ធាតុផ្សំសកម្មនៅក្នុងទឹកផ្លែឪឡឹកអាចជួយប្រឆាំងនឹងបញ្ហារលាកបាន នេះគឺដោយសារវាមានសារធាតុ ទ្រីតេពេណូអ៊ីត triterpenoids បេតាការ៉ូទីន beta-carotene និង លីកូប៉ែន lycopene ទប់ទល់នឹងបញ្ហារលាកសន្លាក់ និង ជំងឺរលាកផ្សេងៗ ។
៤. បញ្ចេញជាតិពុលពីរាងកាយ
ទឹកផ្អែមរបស់ឪឡឹកត្រូវបានគេស្គាល់ថាជួយបញ្ចេញជាតិពុលពីតម្រងនោម និង កាត់បន្ថយកម្រិតសារធាតុអាម៉ូញាក់ និង អាស៊ីដអ៊ុយរិច (uric) នៅក្នុងខ្លួន និង ជួយការពារគ្រួសក្នុងតម្រងនោម ។
៥. ពង្រឹងចក្ខុប្រសាទ
ដោយសារសារធាតុ លីកូប៉ែន Lycopene ច្រើន ដែលសារធាតុនេះជួយប្រឆាំងអុកស៊ីតកម្ម និង ជួយកាត់បន្ថយភាពតានតឹង និង អាការអុកស៊ីតកម្មក្នុងភ្នែក ជួយកាត់បន្ថយអត្រាឈានទៅកើតជំងឺមហារីកភ្នែក និង ជំងឺភ្នែកឡើងបាយ ។
៦. ទប់ស្កាត់ជំងឺមហារីក
សារជាតិ ហ្ល្វេវូណូអ៊ីត flavonoids និង ការ៉ូតេណូអ៊ីត carotenoids ក្នុងទឹកផ្លែឈើនេះ អាចបន្សាបនូវរ៉ាឌីកាល់សេរីដែលច្រើនបណ្តាល ឱ្យកោសិកាផ្លាស់ប្តូរ និង វិវឌ្ឍទៅជាជំងឺមហារីក ដូច្នេះវាក៏អាចជួយការពារអ្នកពីអត្រាប្រឈមកើតជំងឺមហារីកបានផងដែរ ៕ សុផល (ប្រភព៖ organicsfacts)