ប្រើវីតាមីន C ច្រើន អាចជួយកាត់បន្ថយជំងឺមហារីកគ្រាប់ឈាម
តាមការសិក្សាថ្មីមួយបានឱ្យដឹងថា ការពិសាអាហារមានវីតាមីន C ច្រើននឹងអាចជួយកាត់បន្ថយការឈានទៅកើតជំងឺមហារីកគ្រាប់ឈាមបាន ដែលជំងឺនេះតែងត្រូវបានគេដឹងថា មានគ្រោះថ្នាក់បំផុតដល់អាយុជីវិត ។ អ្នកស្រាវជ្រាវបានឱ្យដឹងថាការពិសាវីតាមីន C ក្នុងកម្រិតច្រើន អាចជាវិធីល្អប្រសើរសម្រាប់ព្យាបាលជំងឺផ្សេងៗដែលមាននៅក្នុងឈាម ជាពិសេសកង្វះកោសិកាគ្រាប់ឈាមក្រហម ហើយពេទ្យជំនាញតែងផ្សំវីតាមីននេះនៅក្នុងរបបថ្នាំព្យាបាលជំងឺផ្សេងៗ នេះបើយោងតាមលោកសាស្ត្រាចារ្យ Benjamin Neel នៅសាកលវិទ្យាល័យ New York ក្នុងសហរដ្ឋអាមេរិក ។
ជាទូទៅជំងឺមហារីកគ្រាប់ឈាមច្រើនបណ្តាលមកពីការប្រែប្រួលនៃហ្សែន និង ធ្វើឱ្យចុះខ្សោយមុខងារ TET2 ដែលច្រើនកើតមាន ១០ ភាគរយទៅលើអ្នកជំងឺឈាមសស៊ីឈាមក្រហមប្រភេទ myeloid , ចំនួន ៣០ ភាគរយចំពោះអ្នកជំងឺឈាមសស៊ីឈាមក្រហមប្រភេទ myelodysplastic syndrome និង ៥០ ភាគរយចំពោះអ្នកជំងឺឈាមសស៊ីឈាមក្រហមប្រភេទ myelomonocytic leukemia ។
ជំងឺមហារីកប្រភេទនេះបណ្តាលឱ្យប្រឈមនឹងជំងឺផ្សេងៗ និង បញ្ហាខូចកោសិកាខួរឆ្អឹងព្រោះវាកើនចំនួនច្រើននិង ប៉ះពាល់ដល់លទ្ធភាពមុខងារផលិតកោសិកាឈាម ។ ភាគច្រើននៃជំងឺនេះច្រើនកើតទៅលើកត្តាវ័យច្រើនជាង ។ គេបានសិក្សាទៅលើបម្រែបប្រួលទៅលើសត្វកណ្តុរ និង មនុស្ស ដោយប្រើវិធីសាស្ត្រ ជីវសាស្ត្រម៉ូលេគុល ដើម្បីរាំងខ្ទប់មុខងារ TET2 មិនឱ្យប៉ះពាល់ដល់មុខងារធ្វើឱ្យខូចកោសិកា ។
អ្នកស្រាវជ្រាវបានធ្វើសម្មតិកម្មថា ការចាក់ថ្នាំដែលមានសារធាតុក្នុងចំនួនដូសវីតាមីន C ច្រើន នឹងជួយបញ្ជៀសផលប៉ះពាល់មុខងារ TET2 បាន ៕ សុផល (ប្រភព៖ Zeenews.com)