ដឹងឬអត់ថា ពោតបារាំង មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព?
ផលប្រយោជន៍សម្រាប់សុខភាពរបស់ផ្លែអូក្រាឬ (ពោតបារាំង) មានគុណសម្បត្តិពិសេសជួយពង្រឹងសុខភាព និង ចក្ខុប្រសាទ បង្កើនការរំលាយអាហារ ថែរក្សាស្បែក ការពារសុខភាពដល់ទារកក្នុងផ្ទៃ ទប់ស្កាត់ជំងឺមហារីក និង ពង្រឹងសុខភាពឆ្អឹង ។ លើសពីនេះវាក៏ជួយពង្រឹងសុខភាព សរសៃឈាមបេះដូង បន្ថយកម្រិតកូឡេស្តេរ៉ុល ជំនួយដល់ប្រព័ន្ធភាពស៊ាំរាងកាយ និង កាត់បន្ថយសម្ពាធឈាម ។
១. សម្រួលប្រព័ន្ធរំលាយអាហារ
វាជារឿងមួយល្អបំផុតក្នុងការទទួលទានផ្លែអូក្រា ជាពិសេសបើបានបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃររបស់អ្នក ។ វាមានផ្ទុកសារធាតុអាហារកាកសរសៃច្រើន ជួយសម្រួលការរំលាយអាហារក្នុងពោះវៀនបានប្រសើរ ។
២. ពង្រឹងចក្ខុប្រសាទ
ផ្លែអូក្រាមានផ្ទុកវីតាមីន A ខ្ពស់ និង មានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនដូចជា បេតាការ៉ូទីន (beta carotenes), ហ្សាតេអ៊ីន (xanthein) និង លូតេអ៊ីន (lutein) ។ សារធាតុប្រឆាំងអុកស៊ីដកម្មទាំងនេះជួយរក្សាតុល្យភាពរ៉ាឌីកាល់សេរី កាត់បន្ថយការបំផ្លាញកោសិកានៅក្នុងរាងកាយ និង ជាលទ្ធផលជួយពង្រឹងកោសិកាភ្នែក និង បង្កើនសុខភាពចក្ខុប្រសាទ និង អាចកាន់បន្ថយបញ្ហាជំងឺភ្នែកមួយចំនួន ។
៣. ថែរក្សាស្បែក
សារជាតិប្រឆាំងអុកស៊ីដកម្ម និងវីតាមីន A សម្បូរក្នុងផ្លែនេះក៏អាចការពារសុខភាពស្បែកបានល្អផងដែរ ដោយវាអាចជំរុញការព្យាបាលសន្លាកស្បែកឱ្យឆាប់ជារហ័ស កាត់បន្ថយស្នាមលើមុន និង លុបបំបាត់ស្នាមជ្រីវជ្រួញ ដោយសារតែវាមានសារធាតុប្រឆាំងអុកស៊ីដកម្មច្រើនកាត់បន្ថយសារធាតុរ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកាស្បែក ។
៤. បង្កើនប្រព័ន្ធការពាររាងកាយ
សមាសធាតុប្រឆាំងអុកស៊ីដកម្ម និង វីតាមីន C ខ្ពស់គឺមានអត្ថប្រយោជន៍ច្រើនជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ជួយរំញោចប្រព័ន្ធភាពស៊ាំដើម្បីបង្កើតកោសិកាឈាមប្រឆាំងនឹងធាតុបង្កជំងឺខាងក្រៅ និង ក្នុងរាងកាយដែលច្រើនតែធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ។
៥. កាត់បន្ថយសម្ពាធឈាម
ក្រៅពីវីតាមីន និង សារធាតុរ៉ែដែលមានទាំងប៉ូតាស្យូមក្នុងផ្លែនេះផងនោះ វាអាចជួយថែរក្សាសុខភាព រក្សាលំនឹងជាតិទឹកក្នុងរាងកាយបានគ្រប់គ្រាន់ ។ លើសពីនេះសារធាតុប៉ូតាស្យូម ក៏ជួយសម្រួលសរសៃឈាម កាត់បន្ថយសម្ពាធឈាមលើប្រព័ន្ធសរសៃឈាមបេះដូងបានប្រសើរបំផុត ៕
ដោយ៖ សុផល
ប្រភព៖ organicfacts