តើស្រ្តីគួរលេបថ្នាំថែរក្សាសម្រស់ ឬ គួរគិតពីសុខភាពសំខាន់ជាង?
ស្ត្រីទូទៅគួរមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាហារបំប៉ន និង ថ្នាំថែរក្សាសម្រស់ សូម្បីតែគ្រាប់ថ្នាំផ្សំពីខ្លាញ់ត្រី និង សារធាតុកាល់ស្យូមតែមួយមុខ ជាមួយនឹងវីតាមីន និង ថ្នាំមួយចំនួន វាមិនល្អទាំងអស់នោះដែរសម្រាប់មនុស្សគ្រប់គ្នា ។ អ្វីដែលសំខាន់គឺមានតែរបបអាហារ និង ការថែរក្សាសុខភាពទើបជារឿងសំខាន់ ។
ទោះបីជាវាកម្របង្កហានិភ័យយ៉ាងណាក្តី ប៉ុន្តែស្ត្រីគួរពិចារណា ដោយសារតែថ្នាំមួយចំនួនមានផ្ទុកសារធាតុមិនចាំបាច់សម្រាប់រាងកាយ និង ខ្វះនូវវីតាមីនផ្សេងទៅវិញ ដែលមិនមាននៅក្នុងថ្នាំ ។ ផលវិបាកមួយចំនួនទៀត ច្រើនតែបង្កឱ្យមានអាការក្អួតចង្អោរ ប៉ះពាល់ដល់ថ្លើម និង អាចឈានទៅកើតជំងឺមហារីកដោយមិនដឹងខ្លួន ។
អ្នកជំនាញសង្កត់ធ្ងន់លើសារសំខាន់នៃការពិនិត្យមើលគ្រឿងផ្សំ និង កម្រិតថ្នាំគ្រាប់នីមួយៗ ថាមានផ្ទុកសារធាតុអ្វីខ្លះដែលរាងកាយស្ត្រីត្រូវការ និង ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងចំណីអាហារមុនពេលប្រើ ។
ជាឧទាហរណ៍ថ្នាំបំប៉នសុខភាពខ្លះមានផ្ទុកវីតាមីន C ខ្ពស់ លើសពីរាងកាយត្រូវការ និង អាចបណ្តាលឱ្យកើតបញ្ហារាគជាដើម ។ កម្រិតខ្ពស់នៃវីតាមីនក៏អាចផ្សារភ្ជាប់ទៅនឹងហានិភ័យនៃជំងឺខូចតម្រងនោមផងដែរ ។ គ្រូពេទ្យជំនាញបានស្នើឱ្យស្ត្រីគួរទៅពិនិត្យសុខភាពជាមុន មុននឹងប្រើថ្នាំបំប៉នសុខភាព និង វីតាមីនថែរក្សាសម្រស់ផ្សេងៗ ៕ សុផល (ប្រភព៖ health.com)