ពិសារទឹកដោះគោ ប្រចាំថ្ងៃ ជួយសុខភាពបានច្រើន
តើស្ត្រីពិសារផលិតផលទឹកដោះគោ ដូចជាទឹកដោះឆៅ ទឹកដោះគោជូ និង ឈីសនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដែរឬទេ? ប្រសិនបើមិនធ្លាប់ទទួលទានទេ ស្ត្រីគួរចាប់ផ្តើមពិសារអាហារទាំងនេះហើយ ព្រោះតាមការសិក្សារថ្មីបានបង្ហាញថាទឹកដោះគោអាចជួយបង្កើនកំហាប់ឆ្អឹង និង ពង្រឹងឆ្អឹងខ្នងបានយ៉ាងល្អ ។
យោងតាមក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ការទទួលទានទឹកដោះគោ ពិតជាមានអត្ថប្រយោជន៍ច្រើនផងដែរ ចំពោះបុរសដែលមានអាយុលើសពី ៥០ ឆ្នាំ ព្រោះវាមានអាចជួយបង្កើនវីតាមីន D ដែលជាវីតាមីនមួយពិសេសជួយពង្រឹងសុខភាពស្បែក និងការពារស្បែក ។
គួរបញ្ជាក់ថា សារធាតុនៅក្នុងផលិតផលទឹកដោះគោ មានផ្ទុកសារធាតុកាល់ស្យូមច្រើន ជួយពង្រឹងកំហាប់ឆ្អឹង បង្កើនកម្លាំងសាច់ដុំនៅឆ្អឹងកងខ្នង ដែលល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ទ្រទ្រង់ទម្ងន់ដងខ្លួន និង កាត់បន្ថយបញ្ហាឈឺសន្លាក់ឆ្អឹងបាន ។ ការស្រាវជ្រាវនេះត្រូវបានអ្នកជំនាញសិក្សាយ៉ាងជាក់ច្បាស់ក្នុងចំណោមស្ត្រីចំនួន ១១០៤ នាក់ និង បុរស ១៥២២ នាក់មានអាយុចន្លោះពី ៣២ ទៅ ៨១ឆ្នាំ ៕ សុផល
(ប្រភព៖ zeenews.com)