ពេលស្ត្រេស និង មិនសប្បាយចិត្ត គួរធ្វើដូចម្តេច?
សុភាពនារីភាគច្រើនគួរដឹងថា ការធ្វើលំហាត់ប្រាណ និង បញ្ចេញសកម្មភាពរាងកាយខ្លះៗអាចជួយពង្រឹងសុខភាព និង កាត់បន្ថយភាពតានតឹងបាន ។ នេះបើយោងតាមការសិក្សារថ្មីមួយបានឱ្យដឹង ដោយរកឃើញថាស្ត្រីដែលមានបញ្ហាអារម្មណ៍តានតឹង ឬស្ត្រេស គួរធ្វើលំហាត់ប្រាណ ដូចជា ការដើរ រត់តិចៗ និង ឆ្លៀតពេលទៅលំហែរកាយខ្លះ ជាដើម ។
សកម្មភាពទាំងនេះអាចជួយឱ្យស្ត្រីមានភាពរីករាយ និង សុភមង្គលក្នុងអារម្មណ៍បាន ពួកគេនឹងមានកម្រិតរីករាយក្នុងអារម្មណ៍កើនឡើង ១,៤ ដង និង អាចជួយបន្ថយទម្ងន់រាងកាយបាន ១,៥ ដងផងដែរ ។
ដូច្នេះ ត្រឹមការធ្វើលំហាត់ប្រាណតាមរបៀបសាមញ្ញ គឺពិតជាជួយបង្កើនសុខភាពផ្លូវចិត្តវិជ្ជមានបាន ជាពិសេសវាក៏អាចជួយព្យាបាលជំងឺផ្លូវចិត្តអវិជ្ជមាន ដូចជាបញ្ហាធ្លាក់ទឹកចិត្ត និង ការធុញថប់ក្នុងអារម្មណ៍បាន ៕
ដោយ៖ សុផល
ប្រភព៖ zeenews.com