ស្រ្តីមានបញ្ហា «ចុកកញ្ចឹងក» គួរពិសាបន្លែប្រភេទណា?
ស្ត្រីដែលមានបញ្ហាសុខភាពដូចជាចុករួយកញ្ចឹងកញឹកញាប់ គួរដល់ពេលពិសាបន្លែស្ពៃខៀវ និង ផ្កាខាត់ណានៅក្នុងរបបអាហារប្រចាំថ្ងៃហើយ ព្រោះវាមានគុណសម្បត្តិល្អច្រើនសម្រាប់សុខភាព និង សម្រួលចលនាឈាមរត់ ។
យោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថាការទទួលទានបន្លែទាំងនេះ ៣ ដង ឬច្រើនដងក្នុងមួយថ្ងៃអាចជួយការពារអាការឡើងរឹងនៃសរសៃឈាមបានជាពិសេសក្នុងចំណោមស្ត្រីវ័យចំណាស់ និង ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានផងដែរ ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បញ្ហាស្ទះសរសៃឈាមក្រហមនឹងអាចកាត់បន្ថយបានយ៉ាងប្រសើរនៅក្រោយពេលបានពិសាបបន្លែទាំងនេះ ។
អ្នកដឹកនាំការស្រាវជ្រាវ Lauren Blekkenhorst មកពីសាកលវិទ្យាល័យ Western Australia បាននិយាយថាសារធាតុពិសេសក្នុងបន្លែទាំងនេះអាចជួយកាត់បន្ថយសារធាតុ carotid នៅជញ្ជាំងសរសៃឈាមបាន និង កាត់បន្ថយនូវហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និង បញ្ហាគាំងបេះដូងបានពី ១០ ទៅ ១៨ ភាគរយ ៕ សុផល (ប្រភព៖ Zeenews.com)