តិចនិចទទួលអាហារ ដែលអ្នកគួរដឹង ប្រសិនបើចង់ឡើងទម្ងន់ !
មនុស្សមួយចំនួនធំច្រើនតែរកជំនួយដើម្បីសម្រកទម្ងន់ តែសម្រាប់អ្នកស្គមៗវិញ ពួកគេខំញ៉ាំដែរ តែពេលខ្លះហាក់គ្មានលទ្ធផលសោះ ។ វាហាក់បីដូចជារឿងមួយមិនអាចទៅរួចសម្រាប់ពួកគេក្នុងការឡើងទម្ងន់ បើទោះបីជាពួកគេខំញ៉ាំបែបណាក៏ដោយ ។ ពេលខ្លះអាហារដែលពួកគេញ៉ាំ វាសឹងតែដូចគ្នាបេះបិទនឹងអាហារដែលអ្នកផ្សេងញ៉ាំ តែអ្នកផ្សេងញ៉ាំទៅធាត់ ចំណែកពួកគេវិញចម្លែកត្រង់ថា ញ៉ាំទៅមិនឡើងទម្ងន់សោះ ។ ខាងក្រោមនេះជាតិចនិកញ៉ាំដែលបានមកវិញពីអ្នកជំនាញ ដែលអ្នកស្គមៗគប្បីធ្វើតាម ប្រសិនបើចង់ឡើងទម្ងន់ ៖
១/ មិនត្រូវអត់ញ៉ាំអីលើសពីបួនម៉ោងទេ
២/ ញ៉ាំប្រភេទអាហារខុសៗគ្នាកាន់តែច្រើន កាន់តែល្អ
៣/ ញ៉ាំអាហារណាដែលជួយឱ្យសុខភាពល្អ
៤/ ផឹកទឹកឱ្យបានច្រើន ជាពិសេសទឹកផ្លែឈើ
៥/ មុនពេលចូលគេង ត្រូវញ៉ាំអ្វីទ្រពោះ ៕
ដោយ ៖ រិទ្ធី