ផ្លែឈើជាអាហារដែលអ្នកមិនគួររំលងចោល ប្រសិនបើអ្នកចង់បានសុខភាពល្អ និង រាងកាយមាំមួន ។ ប្រភេទផ្លែឈើផ្សេងៗគ្នាមានផ្ទុកនូវសារជាតិចិញ្ចឹមខុសៗគ្នា តែសារធារតុទាំងនោះសុទ្ធតែជាតម្រូវការរបស់រាងកាយ ។ ខាងក្រោមនេះជាផ្លែឈើ ៦ ប្រភេទ ដែលអ្នកមិនគួរមើលរំលង ប្រសិនបើអ្នកមិនចង់ឧស្សាហ៍ទៅជួបគ្រូពេទ្យនោះ ៖
១/ ផ្លែម្នាស់ ៖ មិនថាវាមានរសជាតិបែបណាទេ តែវាមានផ្ទុកនូវសារជាតិចិញ្ចឹមជាច្រើន រួមនឹងអង់ស៊ីមប្រឆាំងនឹងភាពរលាក ដែលវាជួយកាត់បន្ថយហានិភ័យធ្វើឱ្យអ្នកកើតមានជំងឺគាំងបេះដូង និង ដាច់សរសៃឈាមខួរក្បាល ។
២/ ផ្លែទំពាំងបាយជូរ ៖ វាជាប្រភេទផ្លែឈើដែលសម្បូរសឹងគ្រប់ប្រទេសទាំងអស់ ហើយវាមានផ្ទុកជាតិប៉ូតាស្យូម និង ជាតិដែកច្រើន ដែលជួយពង្រឹងសាច់ដុំ ជាពិសេសទប់ស្កាត់ជំងឺដែលប៉ះពាល់ដល់បេះដូង និង កម្ចាត់ជាតិកូឡេស្ទេរ៉ូលមិនល្អចោល ។
៣/ ផ្លែស្វាយ ៖ ផ្លែស្វាយមានផ្ទុកនូវសារជាតិចិញ្ចឹមជាច្រើន ដែលវាជួយពង្រឹងការលូតលាស់នៃឆ្អឹង ក៏ដូចជាពង្រឹងប្រព័ន្ធស៊ាំនៃរាងកាយ ។
៤/ ផ្លែប៉ោម ៖ អ្នកដែលឧស្សាហ៍ញ៉ាំផ្លែប៉ោម អាចនឹងជៀសឆ្ងាយពីជំងឺលើសឈាម ក៏ដូចជាជំងឺវង្វេង ព្រោះតែសារធាតុក្នុងផ្លែប៉ោម អាចកាត់បន្ថយជាតិកូរឡេស្ទេរ៉ូលក្នុងរាងកាយ និង កាត់បន្ថយហានិភ័យដែលឈានរកជំងឺមហារីកផងដែរ ។
៥/ ផ្លែទទឺម ៖ វាមានផ្ទុកនូវសារជាតិប៉ូតាស្យូមដ៏ច្រើនលើសលប់ដែលវាជួយរាងកាយគ្រប់គ្រងកម្រិតសម្ពាធឈាម ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយដល់បេះដូង ព្រមទាំងអាចទប់ស្កាត់ជំងឺផ្លូវភេទមួយចំនួនផងដែរ ។
៦/ ផ្លែចេក ៖ ចេកមិនមានផ្ទុកនូវជាតិប្រៃ និង ជាតិធ្វើឱ្យធាត់ទេ ហើយអ្នកអាចយកវាធ្វើជាអាហារដែលទុកញ៉ាំកម្សាន្តក៏បានដែរ ។ វាសម្បូរសារជាតិចិញ្ចឹមជាច្រើន ជាពិសេស វាជាអាហារដែលអាចផ្តល់ថាមពលដល់រាងកាយពេញមួយថ្ងៃ ៕