សុខភាពថ្លើមប្រាកដជាដាបមិនខាន បើប្រឹងទទួលទានសាច់ម្លឹងៗ !
គ្រោះថ្នាក់នៃការញ៉ាំសាច់កែច្នៃ និង សាច់ក្រហមគឺជារឿងមួយដែលកំពុងកើតមានជារៀងរាល់ថ្ងៃ ហើយមនុស្សភាគច្រើនតែងយល់ថាវាជាប្រភេទអាហារល្អសម្រាប់សុខភាពទៅវិញ ប៉ុន្តែបើអ្នកឧស្សាហ៍ពិសាញឹកញាប់មែននោះ អ្នកគួរគិតពិចារណាឡើងវិញហើយ ។
តាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា សាច់កែច្នៃ និង សាច់ក្រហមមានជាប់ទាក់ទងនឹងហានិភ័យប្រឈមកើតជំងឺថ្លើម បន្ថែមពីជំងឺមហារីកមួយចំនួនដែលគេបានរកឃើញពីមុន និង ជំងឺបេះដូង បញ្ហាឡើងកូឡេស្តេរ៉ូល និង សម្ពាធឈាមជាដើម ។
ក្រៅពីនេះការទទួលទានសាច់ក្រហម ឬសាច់កែច្នៃអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺខ្លាញ់រុំពោះវៀន និង ជំងឺខ្លាញ់រុំថ្លើមជាដើម ។
អ្នកស្រាវជ្រាវ និង ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យ University of Haifa ក្នុងប្រទេសអ៊ីស្រាអ៊ែល គឺលោក Shira Zelber-Sagi បានឱ្យដឹងថាជំងឺខ្លាញ់រុំថ្លើម គឺជាជំងឺមួយដែលបង្ករឱ្យមានភាពស៊ាំ និង បញ្ហារលាកថ្លើមជាដើម ដែលវានឹងបង្កផលប៉ះពាល់ដល់បញ្ហារំលាយអាហារក្នុងរាងកាយផងដែរ ៕ សុផល (ប្រភព៖ zeenews.com)