ប្រហែសមិនខ្វល់ពីសុខភាពធ្មេញ ធ្វើឱ្យប្រឈមជំងឺទឹកនោមផ្អែម
តើអ្នកបានថែទាំសុខភាពធ្មេញរបស់អ្នកបានល្អហើយឬនៅ ? ប្រសិនបើឆ្លើយថាបានហើយនោះអ្នកនឹងមិនប្រឈមហានិភ័យនៃការវិវត្តកើតជំងឺទឹកនោមផ្អែមនោះទេ ។
តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថាការថែទាំសុខភាពមាត់ធ្មេញអាចជួយកាត់បន្ថយអត្រាឈានទៅកើតជំងឺទឹកនោមផ្អែមនៅពេលឈានដល់វ័យចំណាស់បាន ។ អ្នកដឹកនាំការស្រាវជ្រាវលោក Raynald Samoa មកពីរដ្ឋកាលីហ្វ័រនីញ៉ាបាននិយាយថា យើងបានរកឃើញនូវទំនាក់ទំនងរវាងកម្រិតស៊ាំនៃសារធាតុគ្លុយកូស និង ចំនួនធ្មេញដែលមាន គឺពិតជាមានការទាក់ទងនឹងសុខភាព ។
អ្នកស្រាវជ្រាវបានពិនិត្យឡើងវិញនូវកំណត់ត្រានៃមនុស្សពេញវ័យចំនួន ៩៦៧០ នាក់ ដែលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ដោយបានពិនិត្យដោយគ្រូពេទ្យជំនាញធ្មេញ និង ផ្អែកតាមលទ្ធផលសិក្សាអង្កេតជាតិផ្នែកសុខភាព និង អាហារូបត្ថម្ភ ចាប់ពីចន្លោះឆ្នាំ ២០០៩ ដល់ ២០១៤ ៕ សុផល (ប្រភព៖ zeenews.com)