កូនកាន់តែច្រើន ស្រ្តីអាចនឹងជួបបញ្ហាសុខភាពធ្មេញ
ការមានសមាជិកគ្រួសារច្រើនពិតជាមានភាពរីករាយ ប៉ុន្តែស្ត្រីគួរចងចាំថាវាក៏អាចមានហានិភ័យប៉ះពាល់នឹងសុខភាពផងដែរ ជាពិសេសគេបានស្រាវជ្រាវរកឃើញថា បើស្ត្រីបង្កើតកូនបានមួយនឹងប្រឈមបញ្ហាបាក់ធ្មេញចំនួនមួយ នេះបើយោងតាមការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Journal of Epidemiology & Community Health ។
តាមពិតវាមិនមានទិន្នន័យគ្លីនិកច្បាស់លាស់នៅឡើយ គ្រាន់តែជាការសិក្សាអង្កេតមួយដែលធ្វើឡើងដោយ SHARE (Survey of Health, Ageing, and Retirement) នៅក្នុងទ្វីបអឺរ៉ុបទៅលើកត្តាសុខភាព កម្រិតអប់រំ ចំណូលក្នុងគ្រួសារ ដោយគេបានសង្កេតទៅលើគ្រួសារចំនួនជាង ១២ ម៉ឺន ក្នុងចំណោមស្ត្រីដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ។
ក្នុងការសិក្សានេះគេបានសួរសំណួរជាច្រើនទាក់ទងនឹងប្រវត្តិនៃការបន្តពូជ សុខភាពទូទៅ និង ស្ថានភាពធ្មេញធម្មជាតិ ទៅលើស្ត្រីចំនួន ៣៤.៨៤៣ នាក់ មកពីប្រទេសផ្សេងៗទៀតដូចជា ប្រទេសអូស្ត្រាលី បែលហ្ស៊ិក សាធារណរដ្ឋឆេកដាណឺម៉ាក, Estonia, ប្រទេសបារាំង, អាល្លឺម៉ង់, អ៊ីតាលី, Luxembourg, ប្រទេសហូឡង់, Slovenia, អេស្ប៉ាញ, ស្វ៊ីស និង អ៊ីស្រាអែល ជាដើម ៕ សុផល (ប្រភព៖ sciencedaily.com)