កុមារប្រើឧបករណ៍អេឡិចត្រូនិកច្រើន ប្រឈមបញ្ហាអសមត្ថភាពម្រាមដៃ
តើកូនតូចរបស់អ្នកមានភាពឆ្លាតវៃជាងអ្នកទេនៅពេលអ្នកឱ្យពួកគេប្រើឧបករណ៍អេឡិចត្រូនិកក្នុងយុគសម័យឌីជីថលនេះ ។ ជាទូទៅឪពុកម្តាយតែងមានភាពភ្ញាក់ផ្អើលនៅពេលឃើញកុមារតូចៗចេះប្រើ និង លេងឧបករណ៍ទាំងនេះទាំងនៅវ័យក្មេង ។
ការផ្តល់ឧបករណ៍ទៅដល់ពួកគេគឺមានបំណងបំពេញចំណង់ចំណូលចិត្ត និង ធ្វើឱ្យកុមារឈប់យំ ឬរំខានអ្វីមួយជាដើម ដោយមិនបានគិតពីផលវិបាកនោះឡើយ ។ ព្រោះតាមការសិក្សាថ្មីៗបង្ហាញឱ្យដឹងថា កុមារដែលលេងឧបករណ៍ឌីជីថលច្រើនពេក នឹងមានការវិវឌ្ឈន៍ខ្សោយទៅលើសមត្ថភាពប្រើដៃចាប់កាន់ខ្មៅដៃ និង ប៉ិចសរសេរ ។
គ្រូពេទ្យនៅចក្រភពអង់គ្លេសបានពន្យល់ពីផលវិបាកដែលក្មេងប្រើទូររស័ព្ទ និង ថេប្លេតហួសហេតុពេក បានធ្វើឱ្យសាច់ដុំម្រាមដៃរបស់ពួកគេមិនអាចវិវឌ្ឍបានគ្រប់គ្រាន់ ក្នុងការចាប់កាន់ប៊ិច ឬខ្មៅដៃសរសេរនោះឡើយ ៕ សុផល (ប្រភព៖ zeenews.com)