ហេតុផលទាំងនេះ ទើបមនុស្សខ្លះចូលចិត្តជក់បារី ទាំងដឹងថាកំពុងបំផ្លាញខ្លួនឯង
មនុស្សជាច្រើនដែលជក់បារី តែងតែមានហេតុផលពីក្រោយខ្នងផ្សេងៗគ្នា ហើយបើទោះបីជាដឹងថា ការជក់បារី មិនល្អសម្រាប់រាងកាយ និង មានតែចំណុចអវិជ្ជមានសម្រាប់ជីវិតពួកគេ ក៏ពួកគេនៅតែបន្តប្រព្រឹត្តរឿងនេះ ។ ហេតុផលពីក្រោយការជក់បារីរបស់ពួកគេភាគច្រើនមិនជាខុសគ្នាទេ ហើយហេតុផលទាំងនោះរួមមាន ៖
១.ការញៀន
អ្នកខ្លះមិនមែនចង់ជក់បារីទេ តែពួកគេញៀនក្នុងការធ្វើរឿងនេះ និង ពិបាកក្នុងការផ្តាច់ ព្រោះបើសិនជាផ្តាច់ ពួកគេនឹងជួបប្រទះរឿងមួយចំនួនដែលធ្វើទុក្ខដល់រាងកាយ ។ មនុស្សដែលញៀនបារី តែមិនបានជក់បារីនឹងកើតអារម្មណ៍មួយចំនួនដូចជា ពិបាកចិត្ត, គេងមិនលក់, មានអារម្មណ៍រវើរវាយ, គិតមិនចេញ ឬ មិនត្រូវ, មិនអាចផ្តោតធ្វើអ្វីមួយឱ្យស្ងប់ចិត្តបាន, ចង្វាក់បេះដូងដើរយឺត, ឃ្លានខុសធម្មតា, និង កើនទម្ងន់ ។
២. បរិស្ថានជុំវិញខ្លួន
ប្រសិនបើមនុស្សម្នាក់ឃើញទង្វើមួយដែលគេធ្វើសឹងតែគ្រប់ៗគ្នានោះ រូបគេក៏ចង់ធ្វើរឿងមួយនោះដែរ ហើយនេះក៏ជាហេតុផលមួយដែលធ្វើឱ្យមនុស្សជក់បារីដែរ ។ ការដែលឃើញអ្វីមួយស៊ាំដែលសឹងតែរៀងរាល់ថ្ងៃ នោះវានឹងក្លាយជាទម្លាប់ ហើយយូរៗទៅ គេក៏ជក់បារីដូចអ្នកដទៃទៀតដែរ ។
៣. អារម្មណ៍
មនុស្សមួយចំនួនជក់បារី ដោយសារតែពួកគេមានបញ្ហាស្ត្រេសក្នុងខ្លួន ។ ឧទាហរណ៍ ពួកគេពុំអាចដោះស្រាយបញ្ហាដែលប្រឈម ហើយដើម្បីគេចវេស និង ដោះស្រាយបញ្ហានោះមួយពេល ពួកគេក៏ជក់បារីតែម្តងដើម្បីបំបាត់អារម្មណ៍តប់ប្រមល់នោះ ៕ xannonce.ch
ដោយ៖ រិទ្ធី
ប្រភព ៖ Veteran