មើលទុកឱ្យហើយទៅ ! កំពូលមន្ទីរពេទ្យទាំង ១០ មើលអ្នកជំងឺល្អបំផុត
សុខភាព គឺជារឿងមួយដែលមនុស្សគ្រប់រូបតែងតែព្រួយបារម្ភ និង យកចិត្តទុកដាក់ក្នុងការថែទាំ ហើយប្រសិនបើផ្នែកវេជ្ជសាស្ត្រពុំមានការរីកចម្រើនទេ ម្ល៉េះមនុស្សជាច្រើនប្រហែលជាមិនអាចប្រឆាំងនឹងជំងឹចម្លែកៗដែលបានកើតឡើងក្នុងសតវត្សរ៍ចុងក្រោយទេ ។
ស្របពេលដែលបច្ចេកវិទ្យាគ្រប់ផ្នែកបានរីកចម្រើន គ្រឿងវេជ្ជសាស្ត្រទំនើបៗជាច្រើនក៏បានលេចរូបរាងឡើង ហើយភាគច្រើន លុះត្រាតែមន្ទីរពេទ្យដែលមានគុណភាពខ្ពស់ និង មានលទ្ធភាពគ្រប់គ្រាន់ ទើបហ៊ាននាំសម្ភារវិជ្ជសាស្ត្រទាំងនោះចូលក្នុងមន្ទីរពេទ្យរបស់ខ្លួន ។ ខាងក្រោមនេះជាមន្ទីរពេទ្យកំពូលៗទាំង ១០ ដែលមានឈ្មោះល្បីខ្លាំងលើពិភពលោក ហើយមានគ្រឿងសម្ភារវេជ្ជសាស្ត្រសម្រាប់ពិនិត្យ និង ព្យាបាលដោយមានគុណភាពបំផុត ៖
១/ មន្ទីរពេទ្យ The Mayo Clinic នៅក្នុងរដ្ឋជាច្រើននៅសហរដ្ឋអាមេរិក
២/ មន្ទីរពេទ្យ ClevelandClinic ដែលស្ថិតនៅក្នុងប្រទេសកាណាដា
៣/ មន្ទីរពេទ្យ Singapore General Hospital នៅក្នុងប្រទេសសិង្ហបុរី
៤/ មន្ទីរពេទ្យ Johns Hopkins Hospitalនៅសហរដ្ឋអាមេរិក
៥/ មន្ទីរពេទ្យ Chariteនៅក្នុងប្រទេសអាល្លឺម៉ង់
៦/ មន្ទីរពេទ្យ Massachusetts General Hospital ជាមន្ទីរពេទ្យចំណាស់ និង មានគុណភាពមួយនៅរដ្ឋ Massachusetts
៧/ មន្ទីរពេទ្យ Toronto General Hospital នៅក្នុងប្រទេសកាណាដា
៨/ មន្ទីរពេទ្យ University of Tokyo Hospital នៅក្នុងប្រទេសជប៉ុន
៩/ មន្ទីរពេទ្យ Lausanne University Hospital នៅក្នុងប្រទេសស្វីស
១០/ មន្ទីរពេទ្យ Sheba Medical Center ឬ Tel HaShomerនៅប្រទេសអ៊ីស្រាអែល ៕
ដោយោ៖ រិទ្ធី
ប្រភព ៖ Newsweek