បើមកឃើញវីដេអូ «ម្ទេសក្រៀម» ដែលគេហាលលក់នេះហើយ ប្រាកដជាលែងចង់ញ៉ាំរហូត (មានវីដេអូ)
ម្ទេសក្រៀមជាអាហារមួយសម្រាប់ជួយបន្ថែមរសជាតិម្ហូបអាហាររបស់យើងព្រោះមានអាហារជាច្រើនដែលមិនអាចអត់ម្ទេសបានទេហេតុនេះការពិសារម្ទេសក្រៀមក៏ត្រូវមានការប្រុងប្រយ័ត្នដែរព្រោះបើ ពិសារចំម្ទេសក្រៀមដែលគ្មានអនាម័យវាអាចបណ្តាលឱ្យមានជំងឺដោយមិនដឹងខ្លួន ។
ថ្មីៗនេះគេឃើញមានការបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនូវវីដេអូខ្លីមួយបង្ហាញពីការហាលម្ទេសក្រៀមដោយគ្មានអនាម័យទុកឱ្យសត្វកណ្តុរជាច្រើនរស់នៅក្នុងម្ទេសក្រៀមនោះហើយពេលគេទៅសារយកម្ទេសក្រៀមនោះមកក៏ឃើញសត្វកណ្តុររត់ប្រសាចគួរឱ្យខ្លាច ។
បើតាមអ្នកជំនាញខាងសុខភាពបានបង្ហើបថា៖ការពិសារម្ទេសវាមិនបណ្តាលឱ្យប៉ះពាល់ដល់សុខភាពទេតែប្រការសំខាន់នោះគឺម្ទេសដែលហាលដោយគ្មានអនាម័យទើបបង្កឱ្យមានផលប៉ះពាល់ដល់សុខ ភាពមនុស្សពីព្រោះទឹកនោមលាមកសត្វកណ្តុរដែលវាជុះដាក់លើម្ទេសក្រៀមនោះហើយដែលវាបង្កឱ្យមានការប៉ះពាល់ដល់សុខភាពអ្នកពិសារពោលគឺអាចបណ្តាលឱ្យកើតមានជំងឺ តម្រងនោម, រលាកសួត, រលាកស្រោមខួរ,មានបញ្ហាថ្លើម…ដល់អ្នកដែលពិសារម្ទេសក្រៀមអត់អនាម័យនោះ ។
ដូច្នេះដើម្បីជៀសវាងការពិសារប៉ះម្ទេសគ្មានអនាម័យគេត្រូវយកម្ទេសនោះទៅស្រុសទឹកក្តៅបន្តិចសិន រួចចាំយកមកពិសារទើបអស់ជាតិទឹកនោមកណ្តុរ…។
តោះនាំគ្នាមើលឃ្លីបវីដេអូស្តីពីការហាលម្ទេសក្រៀមដែលគ្មានអនាម័យបន្តិចមើលយ៉ាងណាដែរ ?៕
ដេវីត