ជាការពិតណាស់ កន្លងមកធ្លាប់មានសិល្បករ សិល្បការិនីជាច្រើនមកហើយ ដែលត្រូវបានជនអនាមិកក្លែងបន្លំគណនីហ្វេសប៊ុកបោកប្រាស់អ្នកគាំទ្រតាមរូបភាពផ្សេងៗជាច្រើន ជាពិសេស ពាក់ព័ន្ធនឹងរឿងលុយកាក់ជាដើម។
ជាក់ស្តែង ថ្មីៗនេះ តារាចម្រៀងរ៉េប លោក Goofy បានប្រកាសប្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកពីគណនីផ្ទាល់ខ្លួនមានតែមួយទេ ប្រសិនមានគណនីណាផ្សេងឆាតទៅខ្ចីលុយសូមកុំឱ្យ។
ក្នុងនោះដែរ តារារ៉េបវ័យក្មេង Goofy បានរៀបរាប់ថា៖ «សូមប្រាប់ជាដំណឹងថាបើមាន Fake Acc Chat ទៅខ្ចីលុយអីកុំឱ្យ!! ប្រយ័ត្នចាញ់បោកគេណា។ លេងតែ Acc ១នេះទេ»។
គួរបញ្ជាក់ថា គណនីហ្វេសប៊ុកក្លែងក្លាយបន្លំជា Goofy ដែលកំពុងតែឆាតខ្ចីលុយគេនៅក្នុងហ្វេសប៊ុកនោះ បើតាមការឱ្យដឹងពីតារាចម្រៀងរ៉េបរូបនេះបានបន្ថែមថា គណនីនោះ លោកបាត់លេខកូដសម្ងាត់ និង ឈប់ប្រើប្រាស់ជាយូរមកហើយ៕