នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថានភាពប្រទេសជាតិ កំពុងធ្វើឱ្យមហាជនកម្ពុជាមានការព្រួយបារម្ភជាថ្មី ក្រោយកម្ពុជាបានរងការបាញ់ប្រហារពីទាហានថៃបណ្ដាលឱ្យពលរដ្ឋស្លូតត្រង់រងរបួស និង បាត់បង់ជីវិត។

ពេលនេះដែរ លើបណ្ដាញសង្គមមហាជន ក៏ដូចជាអ្នកក្នុងសិល្បៈជាច្រើន កំពុងចែករំលែកនូវរូបភាព ក៏ដូចជាវីដេអូផ្សេងៗ ដោយប្រើសំឡេងនិយាយប្រឆាំងនឹងអំពើឈ្លានពានវាយប្រហាររបស់ថៃមកលើកម្ពុជា ដើម្បីផ្សព្វផ្សាយពីទង្វើដ៏ព្រៃផ្សៃរបស់ថៃទៅកាន់ពិភពលោកឱ្យបានឃើញ។

ផ្អែកលើស្ថានភាពប្រួទេសកំពុងតានតឹងជាថ្មីនេះ ក្រឡេកមើលហ្វេសប៊ុករបស់តារាចម្រៀងប្រុសស្រី ទេព បូព្រឹក្ស និង ជី ដេវីត ស្របពេលស្ថានភាពប្រទេសជាតិកំពុងមានបញ្ហាជាថ្មី តារាចម្រៀងទាំងពីរ ក៏បានចែករំលែកផ្សព្វផ្សាយពីការវាយប្រហាររបស់ថៃមកលើកម្ពុជា ព្រមទាំងបានឡាយវីដេអូហ្វេសប៊ុកប្រកាសភ្លាមៗពីការរំសាយធ្វើកម្មវិធីប្រគំតន្រ្តីដ៏ធំជួបជុំអ្នកគាំទ្រ ដែលគ្រោងរៀបចំឆាប់ៗខាងមុខ ដោយពួកគេនឹងបង្វិលលុយថ្លៃសំបុត្រចូលរួមឱ្យអ្នកគាំទ្រវិញ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖






