បង្អែមគ្រាប់ខ្នុរ ចង់ធ្វើឆ្ងាញ់ អាចរក្សាទុកញុំាក្នុងទូទឹកកកបានយូរ ទាល់ចេះវិធីនេះ
គ្រាន់តែមើលរូបភាពបង្អែមគ្រាប់ខ្នុរខាងក្រោមនេះ ទំនងឆ្ងាញ់ណាស់ទៅហើយ ចុះទម្រាំតែបានញុំាទៀតនោះ មិនដឹងជាឆ្ងាញ់យ៉ាងណានោះទេ? ថ្ងៃនេះ «ប្រជាប្រិយ» នឹងមកបង្ហាញលោកអ្នកពីការធ្វើបង្អែមគ្រាប់ខ្នុរ ដែលមានស្នូលសណ្តែកដ៏ឆ្ងាញ់ពិសារដោយអនុវត្តងាយៗ ស្រួលធ្វើញុំាខ្លួនឯង និងអាចរក្សាទុកញុំាក្នុងទូទឹកកកបានយូរទៀតផង។
+ គ្រឿងផ្សំ៖
+ វិធីធ្វើ
១) សណ្ដែកយកទៅត្រាំទឹករយៈពេល ៣ម៉ោង រួចហើយលាងទឹកឱ្យស្អាតយកទៅចំហ៊ុយរយៈពេល ១៥ នាទី
២) ស្ករសកន្លះកូនចានចង្កឹះ ខ្ទិះដូងកន្លះកូនចានចង្កឹះ លាយជាមួយសណ្ដែកឆ្អិន រួចកូរចូលគ្នាឱ្យម៉ត់ (ដាក់ក្នុងម៉ាស៊ីនទឹកក្រឡុកក៏បាន)
៣) ដាក់ខ្ទះបើកភ្លើងមធ្យម បន្ទាប់មកយកសណ្ដែកចាក់ចូលកូរឱ្យស្ងួត រួចលុញជារាងគ្រាប់ខ្នុរទុកមួយអន្លើសិន
៤) យកពងទា គោះយកតែពងលឿងសុទ្ធ បន្ទាប់មកចាប់ផ្ដើមធ្វើទឹកស្ករ ដោយយកខ្ទះបើកភ្លើងចាក់ស្ករចំនួន ២ កូនចានចង្កឹះ និង លាយជាមួយទឹកអប់ផ្កាម្លិះ ២ កែវ បន្ទាប់មកទៀតយកគ្រាប់ខ្នុរប្រលាក់ជាមួយពងទា ដាក់ចូលក្នុងទឹកស្កររហូតដល់ឆ្អិនពងមាន់ ទើបស្រង់គ្រាប់ខ្នុរចេញ រួចជាស្រេច៕
ប្រភព: Lalinn like cooking