អក្សរកាត់ KDMV ស្មានតែពាក្យជេ-រមិនសមរម្យ តាមពិតពាក្យពេញផ្លូវការឡូយបែបនេះសោះ រីឯអ្នកបង្កើតក៏សង្ហាទៀត
ឱ្យតែនិយាយដល់ KDMV ជឿជាក់ថាប្រិយមិត្តយុវវ័យប្រាកដជាធ្លាប់បានឮ បានឃើញ និង ស្គាល់ច្បាស់ ជាពិសេសអ្នកនិយមគាំទ្រសម្លៀកបំពាក់ UN:CM។ UN:CM បង្កើតឡើងដោយកូនខ្មែរ ហើយអក្សរ KDMV ត្រូវបានយកមកឌីហ្សាញនៅលើអាវច្រើនបែប មានតាំងពីអាវយឺតដៃខ្លីរហូតដល់អាវ Hoodie។
កន្លងមក អក្សរ KDMV មានអ្នកមួយចំនួនតែងអាន ដោយស្មានក្នុងន័យអក្សរកាត់នៃពាក្យជាសំនៀងខ្មែរ បែបជាពាក្យជេរមិនសមរម្យមួយបែប។ តែតាមពិតទៅពាក្យពេញនៃអក្សរនេះ មានអត្ថន័យពេញលេញ និង ផ្លូវការ។ ជាក់ស្តែង ពាក្យពេញរបស់អក្សរចំនួន ៤ នេះ គឺ Kampuchea Digital Marketing Ventures (KDMV)។ អ្នកដែលបង្កើតវាឡើងគឺ លោក Napple ដែលឈ្មោះពិតរបស់លោកគឺ Sovannprina Kiet។
Napple បានបញ្ចប់ការសិក្សាផ្នែកសំណង់ស៊ីវិល នៅមហាវិទ្យាល័យ Long Beach City Collage និង បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក វិស្វកម្មមេកានិកពីសាកលវិទ្យាល័យ California State University Long Beach នៅសហរដ្ឋអាមេរិក។ លោកក៏ជាស្ថាបនិកនៃ CamboKicks ធ្វើជំនួញទៅលើស្បែកជើងផងដែរ៕