ពេញចិត្តហ្វេនស្ដូក! Jin សមាជិកក្រុមចម្រៀង BTS ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈសកលរបស់ម៉ាក Gucci
ថ្មីៗនេះ Kim Seok-jin ដែលគេស្គាល់ឈ្មោះថា Jin សមាជិកក្រុមច្រៀង BTS ដ៏ល្បីរបស់កូរ៉េ ត្រូវបានម៉ាកយីហោប្រណីតរបស់អ៊ីតាលី Gucci តែងតាំងជាទូតសុច្ឆន្ទៈសកល ខណៈដែលកាលពីខែមុន លោកក៏ត្រូវបានក្លាយជាអ្នកកាន់ភ្លើងគប់សម្រាប់កូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ ២០២៤ ផងដែរ។
នាយកផ្នែកច្នៃប្រតិដ្ឋរបស់ ម៉ាក Gucci លោក Sabato De Sarno បានលើកឡើងថា៖ « បុគ្គលិកលក្ខណៈរួសរាយ និង មានទឹកចិត្តរបស់ Jin គឺពិតជាមេដែកស្រូបទាញមួយដ៏ខ្លាំងក្លា។ ស្ទីលរបស់ Jin សាមញ្ញនិយមមានលក្ខណៈពិសេសដោយឡែក។ Jin ជាសិល្បករដែលមានចិត្តសប្បុរស និង អស្ចារ្យម្នាក់ ដែលអាចធ្វើឱ្យមនុស្សគ្រប់គ្នាតាមដានជាមួយជីវិតតន្ត្រីរបស់គាត់។ នេះហើយដែលធ្វើឱ្យយើងមានកិត្តិយសចែករំលែកការបោះជំហានទៅមុខជាមួយគ្នា»។
ក្រៅពីតារាចម្រៀងកូរ៉េ Jin វ័យ ៣១ ឆ្នាំ ត្រូវបានប្រកាសជាទូតសុច្ឆន្ទៈសកលរបស់ម៉ាក Gucci ក្នុងនោះក៏មានតារាដទៃទៀតដែលកំពុងធ្វើជាទូតសុច្ឆន្ទៈទន្ទឹមគ្នាដូចជា៖ តារាចម្រៀង Hanni សមាជិកក្រុមចម្រៀង NewJean, តារាចម្រៀង Miley Cyrus, លោក Lee Jung Jae តារាសម្តែងក្នុងរឿង Squid Games និង តារាចម្រៀងរ៉េបកូរ៉េ Jay Park៕
ប្រភព៖ The Hollywood Reporter