Connect with us

កម្សាន្ត

ព្រឺក្បាលខ្ញាកៗ! តិចច្រលំមកលេងកោះនៅប្រេស៊ីលមួយនេះអី ដឹងតែប្រហែលជាគ្មានជីវិតត្រឡប់ទៅវិញទេ

on

Advertisement

កោះ Ilha da Queimada Grande ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​តាមរយៈ​ឈ្មោះ​ហៅ​ក្រៅ​ថា «​កោះពស់​» ។ កោះ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ឆ្នេរសមុទ្រ​ប្រេ​ស៊ី​ល ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិច ហើយ​ត្រូវបាន​គេ​រាប់​ជា​ផ្នែក​មួយ​នៃ​តំបន់ Itanhaém ក្នុង​រដ្ឋ São Paulo ប្រទេស​ប្រេ​ស៊ី​ល ។

កោះ Ilha da Queimada Grande នេះដែរ​មាន​ទំហំ​តូច និង​មាន​មាត្រដ្ឋាន​ខុសៗ​គ្នា មិនតែប៉ុណ្ណោះ​វា​ក៏​ត្រូវបាន​គ្របដណ្ដប់​ដោយ​ព្រៃ​ដ៏​ក្រាស់ ។ វា​ស្ថិតក្នុង​កម្ពស់​ពី​កម្រិត​ទឹកសមុទ្រ​រហូតដល់​២០៦ ម៉ែត្រ ចំណែក​អាកាសធាតុ​គឺ​ត្រជាក់​១៨​អង្សារ​នៅក្នុង​ខែសីហា និង​ ២៧​អង្សារ​នៅ​ខែមីនា ដូច្នេះហើយ​វា​គឺជា​ជម្រក​មួយ​ដ៏​ប្រសើរ​សម្រាប់​សត្វ​ពស់​អ​សិរ​ពិស​ជាច្រើន​ប្រភេទ​សម្រប​ខ្លួន​រស់នៅ ។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​កោះ Ilha da Queimada Grande ត្រូវបាន​គេ​ហាមឃាត់​ទាំងស្រុង​មិនឱ្យ​មនុស្ស​រស់នៅ ឬ​ឆ្លងកាត់ ព្រោះតែ​ខ្លាច​គ្រោះថ្នាក់​ដោយសារ​សត្វ​ពស់​ដែលមាន​ប្រមាណ​ជាង ៤ ​ពាន់​ក្បាល​កំពុង​រស់នៅ មិនតែប៉ុណ្ណោះ​កោះ​នេះ​ក៏​ត្រូវបាន​គេ​ចាត់ទុកជា​កោះ​គ្រោះថ្នាក់​បំផុត​លើ​លោក​ផងដែរ ៕

ដោយ៖ ​ម៉ា​នី​
​ប្រភព​៖ Wikipedia

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored