Connect with us

កម្សាន្ត

ព្រឹកមិញ​ ​ចរិយា​ ​ពេជ្រ​ ​សម្រាល​បានកូន​ប្រុសយ៉ាងសុវត្ថិភាព​ តែ​បែរជាគ្មានវត្តមានប្តីនៅក្បែរ

on

Advertisement

កាលពី​ព្រឹកមិញ​នេះ​តារា​សម្តែង​រូប​ស្រស់​ ​ចរិយា​ ​ពេជ្រ​ ​សម្រាល​បានកូន​ប្រុស​ម្នាក់​មានមុខមាត់​ស្រស់ស្អាតគួរឱ្យស្រឡាញ់ ហើយពេលនេះ​ដែរ​សុខភាពនាង និង​ ​កូនប្រុស​ល្អជា​ធម្មតា ​តែ​យ៉ាងណាខណៈសម្រាលកូនព្រឹកមិញនោះ​មិន​មានវត្តមាន​ស្វាមី​នៅ​ក្បែរ​នោះ​ទេ​ ​។​​​ ​

​ពេលនេះ​ដែរ​ ​ចរិយា​ ​ពេជ្រ​ ​បានឃើញ​មុខ​កូនប្រុស​ដំបូង​របស់​នាង​ក្រោយពី​ពពោះ​អស់​រយៈពេល​ជាង​ ​៩​ ​ខែ​ ​ជាមួយការ​បង្ហាញ​អារម្មណ៍​រីករាយ​ពេល​បានឃើញ​មុខកូនប្រុស​ស្រស់​ស្អាត​ និង ​មាន​សុខភាព​ល្អ​ បើទោះជាគ្មានវត្តមានស្វាមី​​នៅ​ក្បែរ​ពេល​សម្រាល​នោះក្តី​ ​។ គួរឱ្យដឹងដែរថា មូលហេតុដែលមិនមានវត្តមានស្វាមីនៅក្បែរពេលសម្រាល ដោយសារ​ស្វាមី ចរិយា ពេជ្រ ​កំពុង​ស្នាក់នៅ​ប្រទេស​អូស្រ្តាលី​ ​តែ​យ៉ាងលោកក៏​បាន​បង្ហាញ​អារម្មណ៍​រីករាយ​ក្រោយពី​បានឃើញ​មុខ​កូនប្រុស​តាម​វីដេអូផងដែរ​ ​ហើយពេលខាងមុខ​លោក​ក៏នឹងមាន​គម្រោង​ចុះ​មក​ស្រុកខ្មែរ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​។​ ​



​ចរិយា​ ​ពេជ្រ​ ​ត្រូវ​បាន​គេ​ចាត់ជា​តារា​ស្រី​ដែល​មានសំណាង ​ព្រោះ​នាង​បាន​រៀបការ​ជាមួយ​បុរស​ល្អ ​ហើយ​​ថែមទាំង​មានទ្រព្យ​សម្បត្តិ​ទៀតផង​ ​។​ ​គេ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​ពេលណា​ ​ចរិយា​ ​ពេជ្រ​ ​នឹង​ចាកចេញ​​ទៅ​រស់នៅ​អូស្រ្តាលី​តាម​ស្វាមី​នោះ​ទេ​ ​៕​ ​

​ដោយ​ ​៖​ ​ចេ​នី​ ​
​រូបថត​ ​៖​ ​ហ្វេ​សប៊ុ​ក​ ​

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored