Connect with us

កម្សាន្ត

Ploy អាយុបងតារាស្រីពីរដួងនេះដល់ទៅ ១០ ឆ្នាំ តែសម្រស់វិញស្អាតម្យ៉ាងម្នាក់

on

Advertisement

អាច​និយាយបានថា តារា​ថៃ Ploy ជា​សិល្បការិនី​រៀមច្បង​របស់​តារា​ស្រី​វ័យក្មេង Mai Davika និង Mint Chalida ព្រោះ​តារា​ស្រី​ដួង​នេះ​ប្រឡូក​សិល្បៈ​ច្រើន​ឆ្នាំ​មកហើយ និង ក្ដោប​បាន​ប្រជាប្រិយភាព​ពី​ទស្សនិកជន​មុន​អ្នក​ទាំងពីរ​ទៀតផង ។

​ថ្មីៗ​នេះ តារា​ជួរមុខ​ថៃ​បី​ដួង​រួមមាន Ploy , Davika និង Mint បាន​ថតរូប​ជុំគ្នា​មួយ​សន្លឹក​បង្ហោះ​លើ​បណ្ដាញ​សង្គម IG បង្កឱ្យមាន​ការចាប់អារម្មណ៍​ខ្លាំង ព្រោះ​បច្ចុប្បន្ន​តារា​ស្រី Ploy មាន​អាយុ ៣៦ ឆ្នាំ​ហើយ ចំណែកឯ Davika និង Mint ទើបតែ​មាន​វ័យ​ខ្ទ​ង​ជាង​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ តែ​មើលទៅ​តារា​ស្រី Ploy នៅតែ​ស្រស់ស្អាត បើ​ប្រៀបធៀប​នឹង​តារា​ស្រី​ពីរ​ដួង​នេះ​ដូច​ខុសត្រូវ​អាយុ​គ្នា​ត្រឹមតែ​ពីរ​ទៅ​បី​ឆ្នាំ​ប៉ុណ្ណោះ ។​

​ថ្វី​ដ្បិត​ឈរជើង​លើ​អាជីព​សិល្បៈ​ច្រើន​ឆ្នាំ រហូតមកដល់​ពេលនេះ Ploy នៅតែមាន​ទីផ្សារ​សិល្បៈ​ខ្ពស់ និង បង្ហាញមុខ​ក្នុង​កម្មវិធី​ផ្សេងៗ​ញឹកញាប់ ជាពិសេស​តារា​ស្រី​ដួង​នេះ​នៅតែ​អាច​ក្ដោប​បាន​ប្រជាប្រិយ​ភាពមិន​ថមថយ​ពី​សំណាក់​មហាជន​ដដែល ៕

​ដោយ​៖ បេ​ប៊ី​

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored