Connect with us

កម្សាន្ត

ស្តាប់​​ទង្វើ ​Jung Joon Young ពេល​ធ្វើដាក់ជនរងគ្រោះ ពិតជាស្មោគគ្រោកបំផុត

on

Advertisement

ជនរងគ្រោះ ដែលត្រូវបានរងគ្រោះក្រោមទង្វើដ៏ស្មោគគ្រោកបំផុត របស់ពិធីករល្បីឈ្មោះកូរ៉េ Jung Joon Young ពេលនេះ ហ៊ានចេញមុខលាតត្រដាងការពិតហើយ ។ នៅប៉ុន្មានម៉ោងមុននេះបន្ដិច មានអ្នកសារព័ត៌មានមួយរូប ប្រចាំស្ថានីយ៍វិទ្យុមួយកន្លែងនៅក្នុងប្រទេសកូរ៉េ បានបង្ហោះសារបង្ហាញអារម្មណ៍ពិត នៅពេលដែលនាងបានទៅជួបជនរងគ្រោះ ទាំងនោះថា ៖ «អង្គុយស្ដាប់រឿងរបស់គាត់បណ្ដើរ ខ្ញុំស្រក់ទឹកភ្នែកបណ្ដើរ» ។

លោក Jung Joon Young

Kang Kyung Yoon ជាអ្នកយកព័ត៌មានម្នាក់ដែលបានរាយការណ៍ជាលើកដំបូង អំពីព័ត៌មានពិតរបស់ជនរងគ្រោះក្រោមថ្វីដៃរបស់ Jung Jung Young ។ ពិធីការនីរូបនេះ បានលើកឡើងថា នាងបានជួបអ្នករងគ្រោះ 4-5 នាក់ ដែលត្រូវបាន Jung Joon Young រំលោភបំពានផ្លូវភេទ និងលួចបង្កប់កាម៉េរ៉ាដើម្បីថតសកម្មភាពរួមរ័ក្សទាំងនោះទុកក្នុងទូរស័ព្ទ និងចែករំលែកទៅកាន់ពួកម៉ាករបស់គេផ្សេងទៀត។ កាលនៅក្នុងហេតុការណ៍នោះ ជនរងគ្រោះទាំងអស់សុទ្ធតែមានអាយុ 20 ឆ្នាំ។

នាងបានពន្យល់ថា ជនរងគ្រោះបានដឹងអំពីវីដេអូដែលបានលួចថតទាំងនោះ ប៉ុន្ដែពួកនាងមិនបានរាយការណ៍ទេ។​ ជាការពិត ពេលដែលពួកនាងដែលជាជនរងគ្រោះ បានដឹងពីសកម្មភាពរបស់ Jung Joon Young ដែលបានធ្វើទង្វើបែបនេះលើពួកនាងហើយ គ្រានោះ ពួកនាងបានអង្វរ កុំឱ្យរូបលោកចែកចាយវា ឬសុំឱ្យរូបគេលុបចោល។

បន្ទាប់មក Jung Joon Young បានលុបវីដេអូទាំងនោះចេញពីទូរស័ព្ទរបស់លោក ប៉ុន្ដែជាក់ស្តែងការពិត លោកបែរជាផ្ញើរវីដេអូនោះទៅទុកក្នុង Chatroom កម្មវិធី KaKao ដែលមានមិត្តភក្ដីរបស់លោកជាច្រើននៅក្នុងនោះទៅវិញ ។ លើសពីនេះទៅទៀត Jung Joon Young មិត្តត្រឹមតែមិនបញ្ឈប់សកម្មភាពដ៏ស្មោគគ្រោកនេះទេ លោកថែមទាំងបានស្នើសុំមិត្តរបស់លោក ផ្ញើរវីដេអូនោះ ទៅឱ្យជនរងគ្រោះវិញទៀត។

លោក Jung Joon Young

នាងបន្ថែមទៀតថា ប្រសិនបើមនុស្សដទៃផ្សេងទៀត ពេលទទួលការអង្វរបែបនេះហើយ ប្រហែលជាពួកគេអាចបញ្ឈប់អាកប្បកិរិយានេះ ប៉ុន្ដែ Jung Joon Young ខុសពីគេ លោកមិនធ្វើ ហើយថែមទាំងបានប្រើអាកប្បកិរិយាលេងសើច ផ្គើន មិនខ្វល់ និង មិនទទួលស្គាល់ថាវាជារឿងឧក្រិដ្ឋធ្ងន់ធ្ងរទេ។

គួរឱ្យដឹងដែរថា អ្នកពាក់ព័ន្ធក្នុង Chatroom ដែល Jung Joon Young ផ្ញើរវីដេអូនោះចូលទៅ មានសមាជិក Bigbang លោក Seungri លោក Jung Joon Young និង ដៃគូររកស៊ីរបស់ Seungri ម្នាក់ទៀត ឈ្មោះ លោក Yoo ។ បច្ចុប្បន្ន Jung Joon Young កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេត និង ដាក់បំរាមហាមឃាត់មិនឱ្យចាកចេញក្រៅប្រទេសឡើយ ៕

សមាជិក Bigbang លោក Seungri

ដោយ ៖ រីណែត

អត្ថបទពេញនិយម

ល្អ​បំផុត​ ​!​ ​ចេះតែ​ប៉ុន្មាន​ក្បាច់​នេះ​ ​ដឹង​ខ្ទេច​ថា​ ​គីឡូ​អគ្គិសនី​ត្រឹមត្រូវ​ ​ឬ​ ​បូម​យក​លុយ​ ​
មក​មើល​ទិដ្ឋភាព​ក្នុង​យន្តហោះ​ ​ព្រះមហាក្សត្រ​ខ្មែរ​គង់​ប្រថាប់​ ​ពេល​ចេញ​ព្រះរាជ​ដំ​ណើរ​ម្ដង​ៗ​
ទៅ​សមុទ្រ​មិន​ចាំបាច់​សិច​ស៊ី​ពេក​ទេ ​លេង​ស្ទីល​ដូច​ ​ពេជ្រ​ ​សូលី​កា​ ​ក៏ស្អាត​ទាក់ទាញទៅហើយ ​!​
ធ្មេច​បើ​កៗ​ ​យូ​ ​ឌីស្កូ​ ​ប្រែមក​ជា​ស្រស់​សង្ហា​ជិត​ដូចដើម​ ក្រោយស្រកសាច់ដោយសារជំងឺកន្លងមក !

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 hours ago

តារាចម្រៀង​កិត្តិយស​តាំងពី​សប្តាហ៍​ដំបូង​នៃកម្មវិធី «I Can See Your Voice Cambodia» គឺមានតែ STEP ទេដែលខុសគេ ​! (វីដេអូ)

កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ កម្មវិធី «I Can See Your Voice Cambodia» បាន​អ​ញ្ញើញ​តារាចម្រៀង​កិត្តិយស​ដែលជា​អ្នកតំណាង​ឱ្យទូរស័ព្ទ OPPO ផ្ទាល់​តែម្តង ​គឺ​លោក STEP ។ ​រៀងរាល់ថ្ងៃ​អាទិត្យ រយៈពេល​ពីរ​ម៉ោង​ពេញ​ចាប់ពី​ម៉ោង ៦ ដល់ ៨ យប់...

អត្ថបទក្រុមហ៊ុន3 hours ago

វ៉ាវ ! ម៉ាស៊ីនត្រជាក់ សាមសុង Wind-Free™ ស្អាតកប់ស៊េរី ហើយសន្សំសំចៃថាមពលដល់ទៅ ៧២% ថែមទៀតផង

តើ​លោក​អ្នកកំពុង​រៀបចំ​គេហដ្ឋាន​សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​មែន​ទេ ​? ស្អុះស្អាប់​មែន​ទេ​ ? ម៉ាស៊ីនត្រជាក់​ចាស់​រប​ស់​អ្នក​អត់​សូវ​ត្រជាក់​មែន​អត់​ ? ពេលនេះ​អស់​បញ្ហា​ទៀតហើយ ​! លោកអ្នក​មិនចាំបាច់​បើក​ម៉ាស៊ីនត្រជាក់​របស់​អ្នក​ទុកជាមុន​នោះទេ ​! ជាមួយ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី Wind-Free™ មួយ​នេះ​បើក​ភ្លាម​ត្រជាក់​ភ្លាមៗ​រហ័ស​ទាន់​ចិត្ត​ជាង​ម៉ាស៊ីនត្រជាក់​ធម្មតា​ទាំងអស់​ ។ វា​ពិតជា​ល្អ​ទាំង​ព្រម​តែម្តង​ ។ Wind-Free™ គឺជា​ម៉ាស៊ីនត្រជាក់​ម៉ូ​ដែ​ល​ថ្មី​របស់​ក្រុមហ៊ុន​ សាម​សុង ដែល​ផ្តល់នូវ​ភាព​ត្រជាក់​ស្រស់ស្រាយ​ជាមួយនឹង​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​បំពាក់​នូវ​បច្ចេកវិជ្ជា...

អត្ថបទក្រុមហ៊ុន19 hours ago

សំណាងម្ល៉េះ ! គ្រាន់តែទិញស្មាតហ្វូនតម្លៃជាង $100 សោះ ឈ្នះសុទ្ធតែម៉ូតូ និង ទូរទស្សន៍ ! (មានវីដេអូ)

ភ្នំពេញ​ថ្ងៃទី​18​មីនាឆ្នាំ 2019៖​អតិថិជន​សំណាង​បី​រូប​ទៀត​បានឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​Huawei ក្នុង​ការចាប់​រង្វាន់​លើក​ទី​បី​ពី​ប្រូ​ម៉ូ​សិន​ទិញ​Huawei អេ​7 ឈ្នះ​Mazda 2​

អត្ថបទក្រុមហ៊ុន22 hours ago

ចេញលក់ជាផ្លូវការហើយ ! ហុងដា MSX125SF នឹង ហុងដា CB150R ស៊េរីថ្មី ពីក្រុមហ៊ុន អ៊ិន ស៊ី អ៊ិច (វីដេអូ)

ក្រុមហ៊ុន អ៊ិន​.​ស៊ី​.​អ៊ិ​ច ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ដំឡើង និង ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA ព្រមទាំង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​លក់​ម៉ូតូ​ម៉ាក Honda MSX125SF និង Honda CB150R ស៊េរី​ថ្មី​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ ដើម្បី​បំពេញ​សេចក្តី​ទន្ទឹម​រង់ចាំ​រប​ស់​អតិថិជន​ទូរ​ទាំង​ប្រទេស​ ។​...

អត្ថបទក្រុមហ៊ុន1 day ago

នេះនែ៎ ! ចំណុច​ដ៏​អស្ចារ្យ​ទាំងអស់​នេះហើយ​ទើប​ធ្វើ​ឱ្យ Samsung Galaxy S10 | S10+ ក្លាយជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​បាន​

ជាមួយនឹង​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិជ្ជា​ដ៏​ខ្លាំងក្លា​របស់ខ្លួន​ក្រុមហ៊ុន សាម​សុង បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល និង ​កោតសរសើរ​រួចមកហើយ​កាលពីពេល​ថ្មីៗ​នេះ​ក្នុងឱកាស​ខួប​គម្រប់ ១០ ​ឆ្នាំ​នៃ​ការវិវឌ្ឍ​របស់ Galaxy ស្មា​ត​ហ្វូ​ន​ក៏ដូចជា​ការបញ្ចេញ​នូវ​លំដាប់​កំពូល​ស្មា​ត​ហ្វូ​ន​ជា​ផ្លូវការ​របស់ខ្លួន​ផងដែរ​ ។ ​គួ​រំឭក​ផងដែរ​ថា​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10| S10+ គឺ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ពិសេស​បំផុត​ដើម្បី​ធ្វើការ​ផ្តល់ជូន​ដល់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​ទូទាំង​ពិភពលោក​ឱ្យទទួល​បាន​នូវ​អ្វីដែល​អស្ចារ្យ និង​ មាន​ជម្រើស​កាន់តែ​ច្រើនជាង​មុន​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ។​ ​ជាពិសេស...

Loading…