Connect with us

កម្សាន្ត

កៀក​ថ្ងៃ​ចូល​រោង អ៊ីង​អ៊ីង ប្រកាស​ផ្អាក​ការសម្តែង​ !

on

Advertisement

​ស្រប​ពេលដែល​ស្រី​ស្អាត អ៊ីង​អ៊ីង ប្រកាសថា​នឹងមាន​ដំណឹង​ល្អ​ក្នុងពេល​ឆាប់ៗ ស្រាប់តែ​នាង​បង្ហើប​ប្រាប់ថា នាង​បាន​ផ្អាក​ពី​អាជីព​សម្តែង​ដើម្បី​បំពេញការងារមួយចំនួនមុននឹង​នាង​រៀបការ ។​

​ថ្វីដ្បិតតែ អ៊ីង​អ៊ីង ប្រកាសថា​ខ្លួន​នឹងមាន​ដំណឹង​ល្អ​ក្នុងពេល​ឆាប់ៗ​នេះ​ក្តី ប៉ុន្តែ​នាង​ពុំបាន​បញ្ជាក់​ពី​ពេលវេលា​រៀបការ​ច្បាស់លាស់​នៅឡើយ​ទេ នាង​បានត្រឹមតែ និយាយថា ដំណឹង​ល្អ​នឹង​កើតឡើង​ក្នុងពេល​ឆាប់ៗ​នេះ មិនឱ្យ​ផុត​ឆ្នាំ ២០១៩ ឡើយ ។ ជាមួយនឹង​ការប្រកាស​នេះ​បានធ្វើឱ្យ​មិត្តភក្តិ​ក្នុង​សិល្បៈ​ជាច្រើន​ចូលរួមសម្តែង​ការ​ត្រែក​អរ​ចំពោះ​នាង ។

​ស្របពេល​ដែល​ជិត​មាន​ដំណឹង​ល្អ​ស្រី​ស្អាត អ៊ីង​អ៊ីង ក៏បាន​ប្រកាស​ផងដែរ​ថា នាង​បាន​សម្រេចចិត្ត​ផ្អាក​អាជីព​សម្តែង​មួយរយៈ ​ទោះបីជា​មានគេ​ហៅ​ថតរឿង​ជា​បន្តបន្ទាប់ តែ​នាង​បាន​បដិសេធ ដោយ​លើក​ហេតុផល​ថាចង់ទុក​ពេលវេលា​ទៅ​បំពេញការងារ​ផ្សេង ដូច​ដឹង​ស្រាប់​ហើយ​ថាថត​រឿង​មួយៗ​ត្រូវ​ចំណាយ​ពេលវេលា​យ៉ាងតិច​ក៏ ៣ ខែ​ដែរ នេះ​ជា​ពេលវេលា​យូរ ដែល​ធ្វើឱ្យ​នាង​មិនអាច​ទទួល​ការងារ​សម្តែង​បាន ។

​បន្ទាប់ពី​ប្រកាស​ផ្អាក​ពី​ការសម្តែង អ៊ីង​អ៊ីង មមាញឹក​ខ្លាំង​នៅក្នុង​ការងារ​រកស៊ី ព្រមទាំង​ថត​ផ្សាយពាណិជ្ជកម្ម​ផ្សេងៗ ជាក់ស្តែង​ចុងក្រោយ​នេះ​នាង​ទទួល​ថតសំអាងការ​ច្រើន ជាពិសេស​ថត​ឱ្យ​បងប្អូនខ្មែរឥស្លាម ៕

​ដោយ ៖ អា​លី​ណា

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored