Connect with us

កម្សាន្ត

គួរឱ្យ​សរសើរ សុវណ្ណ រ៉ា​ផា ទោះ​ដឹងថា ឈួន សុវណ្ណ​ភក្តី ខិលខូច​តែ​នៅ​មិន​ប្រែចិត្ត

on

Advertisement

ពិតជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់​នៅពេលដែល សុវណ្ណ រ៉ា​ផា បាន​សារភាពថានាង​បានដឹង​ពី​ចរិត​ពិត​របស់​គូ​ដណ្តឹង​ខ្លួនជា​មនុស្ស​ខិលខូច​ហើយ តែ​នាង​នៅតែ​ជ្រើស​រើសយក​បុរស​ម្នាក់​នោះមក​ធ្វើជា​គូ​ទៀត ។ តើ​មាន​ចំណុច​អ្វីដែល​ធ្វើឱ្យ សុវណ្ណ រ៉ា​ផា សម្រេចចិត្ត​ជ្រើស​រើសយក ឈួន សុវណ្ណ​ភក្តី ធ្វើជា​គូ​អនាគត ?

​ជួប​ជាមួយ សុវណ្ណ រ៉ា​ផា ដោយផ្ទាល់​នៅក្នុង​ពិធី​សម្ពោធ​រឿង «លោក​ប្តី» កាលពី​ថ្មីៗ​នេះ នាង​បាន​បណ្តើរគ្នា​ជាមួយ ឈួន សុវណ្ណ​ភក្តី ដែលជា​គូ​ដណ្តឹង​ទៅ​ចូលរួម​ជាមួយគ្នា​ផងដែរ ​ធ្វើឱ្យ​មិត្ត​សិល្បៈ​ជាច្រើន​អបអរសាទរ តែ​អ្វីដែល​ប្លែក​នោះ​មិត្តភក្តិ​ជាច្រើន​បាន​ចោទ​សំណួរ​ទៅកាន់ សុវណ្ណ រ៉ា​ផា គ្រប់ៗ​គ្នា​ថា តើ​មូល​ហេតុអ្វី​បានជា​នាងសម្រេចចិត្ត​រើសយក ឈួន សុវណ្ណ​ភក្តី ?

​សុវណ្ណ រ៉ា​ផា មិនបាន​គេចវេះនូវ​សំណួរ​នេះ​ទេ ផ្ទុយទៅវិញ​នាង​បែរជា​បង្ហាញ​នូវ​ភាពក្លាហាន​និយាយ​មកកាន់​យើង​ថា «ខ្ញុំ​ដឹងថាគាត់ (​ឈួន សុវណ្ណ​ភក្តី​) ជា​មនុស្ស​ខិលខូច ប៉ុន្តែ​ចាប់តាំងពី​គាត់​លែងលះ និង ​ចង់​សាង​ជីវិត​ថ្មី​ជាមួយ​ខ្ញុំ​មក គាត់​បាន​កែប្រែ​ចរិត​ខិលខូច មក​ធ្វើជា​មនុស្ស​ត្រឹមត្រូវ​នឹង​គេ ហើយ​គាត់​សន្យាថា​នឹង​កែប្រែ​គ្រប់បែបយ៉ាង​ដើម្បី​ខ្ញុំ ថ្វីដ្បិតតែ​ពេលនេះ​គាត់​ពុំទាន់​កែប្រែបាន​មួយរយ​ភាគរយ តែ​គាត់​បាន​កែប្រែ​ចិត្តបាន​ច្រើនណាស់ ដែល​អាចធ្វើឱ្យ​ខ្ញុំ​ទុកចិត្តរហូតដល់​ថ្នាក់​យល់ព្រម​ភ្ជាប់ពាក្យ​ជាមួយ​គាត់ ។ ធម្មតា​ក្តី​ស្រឡាញ់​អាចធ្វើឱ្យ​មនុស្ស​ម្នាក់​កែប្រែបាន ដូច្នេះហើយ​ទើប​ខ្ញុំ​ទុក​ឱកាស​ឱ្យ​គាត់​កែប្រែ​ចិត្ត ម្យ៉ាងវិញទៀត​ក្តីស្រឡាញ់​របស់​ពួកយើងមិនបាន​លាក់បាំង​ភ្នែក​ចាស់ទុំ​នោះទេ យើង​ធ្វើ​អ្វី​គ្រប់បែបយ៉ាង​ទៅតាម​ផ្លូវច្បាប់ ជាពិសេស​គាត់​បានផ្តល់​តម្លៃ​ខ្ពស់​ដល់​ខ្ញុំ និង ​គ្រួសារ ដែល​ធ្វើឱ្យ​ខ្ញុំ​កាន់​តែមាន​ភាពកក់ក្តៅ» ។​

​សុវណ្ណ រ៉ា​ផា មានការ​ទុកចិត្ត​លើ​ស្នេហា​របស់ខ្លួន​ខ្លាំងណាស់ ទោះបីដឹងថា​មនុស្ស​ដែល​ខ្លូន​ស្រឡាញ់​ធ្លាប់​ខិលខូចក៏នាង​នៅតែ​ជ្រើស​រើសយក​ជា​គូ ។ និយាយ​ដល់​រឿង​រៀបការ សុវណ្ណ រ៉ា​ផា បានបញ្ជាក់​ប្រាប់ថា តាមពិត​ចាស់ទុំ​ចង់ឱ្យ​នាង​រៀបការ​ឆាប់​ដែរ ប៉ុន្តែ​ដោយសារ​ឆុង​ឆ្នាំទើប​នាង​សម្រេចចិត្ត​ពន្យារ​ពេលវេលា​រហូតដល់​ទៅ​ឆ្នាំ ២០២១ វិញ​ទើប​រៀបការ ៕

​ដោយ ៖ អា​លី​ណា

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored