
តារាស្រីថៃនាង Taew Natapohn កំពុងមានក្ដីសុខក្នុងដំណើរកម្សាន្តជាមួយមិត្តប្រុសសំណព្វចិត្តគឺលោក Ton នៅប្រទេស ន័រវែស (Norway) ។ ច្រើនលើកច្រើនសាមកហើយ ដែលគូស្នេហ៍វ័យក្មេងមួយគូនេះ បណ្ដើរគ្នាទៅលំហែកាយនៅក្រៅប្រទេសបង្ហាញពីភាពល្អូកល្អិនចំពោះគ្នាទៅវិញទៅមក ។
ម្ដងនេះក៏ខុសពីលើកមុនៗប៉ុន្មានដែរ Taew និង គូស្នេហ៍បន្តសាងរូបភាពផ្អែមល្ហែមបង្ហោះលើគណនី IG របស់ពួកគេជាបន្តបន្ទាប់ ដែលដំណើរកម្សាន្តលើកនេះពិតជាហាយសូរមិនធម្មតានោះទេ ធ្វើឱ្យមហាជនជាច្រើនមិនច្រណែនមិនបាន ។ បើគិតមកទល់ពេលនេះ តារាស្រីថៃខាងលើ និង មិត្តប្រុស បានស្រឡាញ់គ្នាអស់ពេលជាង ១០ ឆ្នាំមកហើយ ប៉ុន្ដែបើនិយាយដល់ភាពផ្អែមល្ហែមវិញ គូស្នេហ៍មួយគូនេះដូចកាន់តែស្អិតល្មួតនឹងគ្នាឡើងមិនស្រក់ស្រុតសូម្បីបន្តិច ។
ជាក់ស្ដែងតាមរយៈរូបថតទាំងនេះ បានបង្ហាញពីភាពផ្អែមល្ហែមរវាងតារាស្រីថៃ Taew និង គូស្នេហ៍ ដែលមើលទៅពិតហ៊ឺហារ និង យល់ចិត្តគ្នាសម្បើមណាស់ ៕
ដោយ៖ បេប៊ី
អត្ថបទដោយ៖ បេប៊ី