
ថាតារាល្បីៗទាំងនេះទៅមុខស្អាត-សង្ហា ដល់បានកូនៗមក កាន់តែគួរឱ្យក្នាញ់
ក្រៅពីរូបឆោមល្អល្អះធ្វើឱ្យមហាជនកោតសរសើរមិនដាច់ពីមាត់ហើយ តារាប្រុស-ស្រីទាំង ១១ ដួងនេះ ក៏មានកូនប្រុស-ស្រីពោរពេញដោយភាពឆ្លាតវៃ មុខមាត់ឃ្យូដក្រមិចក្រមើម និង មានរូបរាងថ្លោសទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ថែមទៀត ។ ថ្វីដ្បិតមួយចំនួនក្នុងចំណោមពួកគេ បានចាកចេញពីសិល្បៈងាកទៅរស់នៅជីវិតឯកជនយ៉ាងសុខសាន្តក្ដី ប៉ុន្ដែអ្នកគាំទ្រភាគច្រើននៅតែចាប់អារម្មណ៍ជានិច្ច ។
ផ្អាកនិយាយពីឪពុក-ម្ដាយបន្តិច ពេលនេះយើងនឹងបើកបង្ហាញពីមុខមាត់ដ៏ឃ្យូដគួរឱ្យក្នាញ់របស់ក្មេងតូចៗដែលជាសាច់ឈាមអ្នកសិល្បៈចំនួន ១១ ដួង ។ តើមានតារារូបណាខ្លះ ?
១- គង់ ច័ន្ទស្រីមុំ និង កូនស្រី
២- ប៊ីរីយ៉ា និង កូនស្រី
៣- ស៊ុំ សុម៉ាលី និង កូនស្រី
៤- គង់ សុជាតិ និង កូនស្រី
៥- កែវ វាសនា និង កូនប្រុស-ស្រី
៦- លី ច័ន្ទសីហា និង កូនស្រី
៧- ភិន សុដាលីស និង កូនស្រី
៨- វីជេ រតនា និង កូនៗ
៩- ឈិត សុជាតា និង កូនភ្លោះប្រុស-ស្រី
១០- គឹម លីហ្សា និង កូនប្រុស
១១- ជា វណ្ណារិទ្ធ និង កូនៗ
ដោយ៖ បេប៊ី