អ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង! ក្រុមចម្រៀងនារី NewJeans បានប្រកាសផ្តាច់កុងត្រាចេញពីផលិតកម្ម បន្ទាប់ពីមានរឿងចម្រូងចម្រាស់
កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុមចម្រៀងនារី NewJeans បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ដោយពួកគេបានប្រកាសផ្តាច់កុងត្រាចេញពីផលិតកម្មរបស់ខ្លួន ក្រោយពីមានរឿងចម្រូងចម្រាសជាច្រើន។
NewJeans បានប្រកាសនៅក្នុងសន្និសីទកាសែតមួយ ដោយពួកគេបានឱ្យដឹងថា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ពួកគេបានផ្ញើសេចក្តីបញ្ជាក់ពីការរំលោភកិច្ចសន្យារបស់ក្រុមហ៊ុន ADOR មកកាន់ក្រុមរបស់ពួកគេ ហើយក៏បានទាមទារឱ្យក្រុមហ៊ុនមានការកែខៃទៅលើរឿងនេះផងដែរ ប៉ុន្តែគ្មានឃើញលទ្ធផល ទើបក្រុម NewJeans ក៏សម្រេចចិត្តលុបកិច្ចសន្យាចោលតែម្តង។
យ៉ាងណាមិញ សមាជិក NewJeans បានឱ្យដឹងថា បើទោះជាកិច្ចសន្យាត្រូវបានលុបពិតមែន តែការងារផ្សេងដែលក្រុមបានទទួលនឹងត្រូវដំណើរការជាធម្មតា ពួកគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការបម្រើអ្នកគាំទ្រ និង ធ្វើការងារដោយមានសេរីភាពពេញលេញ។ ទោះបីជាពួកគេប្រើឈ្មោះថា NewJeans មិនបានតទៅទៀត តែពួកគេនឹងបោះបង់ការព្យាយាមក្នុងការយកឈ្មោះនេះត្រឡប់មកវិញឡើយ ពួកគេនឹងតស៊ូគ្រប់បែបយ៉ាង ពោលគឺ NewJeans គ្មានថ្ងៃស្លាប់នោះទេ៕
ប្រភព៖ Sanook