ផ្ទុះការសរសើរ! ត្រឡប់មកពីប្រកួត MU 2024 វិញភ្លាម ប្រាសាទ ដាវីន មិនអែអង់យូរ ប្រញាប់រៀបចំបាច់ផ្កាដឹងគុណដល់អ្នកជួយជ្រោមជ្រែងភ្លែត
ក្រោយពីបានបំបែកកំណត់ត្រាចូល Top 30 Miss Universe 2024 ជូនកម្ពុជាហើយនោះ Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន បានវិលត្រលប់មកកាន់មាតុប្រទេសវិញប្រមាណ ១ សប្តាហ៍មកហើយ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមគ្រួសារ និង អ្នកគាំទ្រ។
យ៉ាងណាមិញ ក្រោយពីបានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ អ្នកគាំទ្រកំពុងតែផ្ទុះការសរសើរដល់ អ្នកនាង ប្រាសាទ ដាវីន ក្រោយពីបានបង្ហាញនូវក្តីគោរពស្រឡាញ់ និង ការអរគុណដល់បុគ្គលជាច្រើន ដែលបានចូលរួមចំណែកជ្រោមជ្រែងអ្នកនាងអំឡុងពេលប្រកួត។
ក្នុងនោះ អ្នកនាង ប្រាសាទ ដាវីន បានរៀបចំផ្កាផ្ញើជូន និង យកជូនដោយផ្ទាល់ដល់បុគ្គលជាច្រើន រួមមានទាំងអ្នកច្នៃម៉ូដសម្លៀកបំពាក់ អ្នកផាត់មុខ ម្ចាស់ឧបត្ថម និង បុគ្គលជាច្រើនទៀត ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តជាផ្នែកដ៏សំខាន់នៃដំណើរការប្រកួត រហូតធ្វើឱ្យអ្នកនាងឈានទៅដល់ Top 30 បាន៕