(វីដេអូ) ឆ្លាតណាស់! នាងតូច ជេននី កូនស្រី សួស វីសា ទើបអាយុ ៤ ឆ្នាំសោះ បានសម្ដីដូចមនុស្សធំ រីឯភាសាអង់គ្លេសវិញនិយាយឡើងស្ទាត់
ធ្មេចបើកៗមកដល់ពេលនេះ កូនស្រីដំបូងជាទីស្រឡាញ់របស់តារាចម្រៀងស្រី សួស វីសា និង លោក ថមមី ដែលមានឈ្មោះថា ថង សាម៉ូលីណា ហៅ ជេននី មានអាយុប្រមាណជាង ៤ ខួបហើយ ដែលកាន់តែធំកូនស្រីតូចរបស់តារាចម្រៀងស្រីរូបនេះ មានមុខមាត់កាន់តែស្រស់ស្អាតគួរឱ្យស្រឡាញ់ខ្លាំងឡើង។
ដ្បិតថាកូនស្រីរបស់អ្នកនាង សួស វីហ្សា គឺអូនតូច ជេននី មានអាយុទើបតែជាង ៤ ខួបមែន ប៉ុន្តែកុមារីតូចរូបនេះបានធំធាត់ឡើងប្រកបដោយភាពឆ្លាតវៃជាមួយនឹងរូបរាងដ៏ស្រស់ស្អាតតាំងពីក្មេង ជាពិសេសទទួលបានការមើលថែបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីឪពុកម្ដាយ ដែលពេលនេះអូនតូចកំពុងឆក់បានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីមហាជនចំពោះភាពវៃឆ្លាតក្រមិចក្រមើមរបស់នាងបង្ហាញលើបណ្ដាញសង្គម។
ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ លើបណ្ដាញសង្គម TikTok របស់លោក ថមមី ទើបតែបង្ហោះពីកូនស្រី ជេននី កាន់តែទទួលបានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីមហាជន បន្ទាប់ពីឃើញសកម្មភាព អូនជេននី និយាយជាមួយអ្នកម៉ាក់ជាភាសាអង់គ្លេស ពូកែទាំងសម្ដី ពូកែទាំងភាសា និយាយដោយក្ដីបារម្ភមើលថែអ្នកម៉ាក់កំពុងឈឺយ៉ាងគួរឱ្យស្រឡាញ់។
ក្រោយឃើញសកម្មភាពដ៏គួរឱ្យស្រឡាញ់របស់អូនតូច ជេននី ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនលើកសរសើរនូវភាពប៉ិនប្រសប់បង្ហាត់បង្រៀន និង មើលថែមកូនរបស់អ្នកនាង សួស វីសា និង ស្វាមីផងដែរ៕