នឹកស្តាយអាជីពចាស់ នីរ័ត្ន បកត្រលប់មកកម្ពុជាវិញ ស៊ូឃ្លាតពីប្ដី និង កូននៅអូស្ត្រាលី
មហាជនអ្នកគាំទ្រធ្លាប់បានដឹងរួចមកហើយថា តារាចម្រៀងប្រចាំផលិតកម្មថោន នីរ័ត្ន បានចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី អស់រយៈពេលប្រមាណជាជិត ៧ ឆ្នាំ មកហើយ បើគិតមកដល់ឆ្នាំ ២០២៤ នេះ។
ក្រោយចាកចេញពីកម្ពុជា តារាស្រីរូបនេះ ក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ អាយុប្រមាណ ៤ ឆ្នាំហើយ។ លើសពីនោះ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នីរ័ត្ន ក៏បានធ្វើដំណើរជារឿយៗមកលេងស្រុកកំណើតផងដែរ ប៉ុន្តែរាល់ការមកលេងម្តងៗ តារាចម្រៀងស្រីរូបនេះ ក៏មិនបាននាំស្វាមី និង កូនប្រុសបណ្តូលចិត្តមកនោះឡើយ។
ដោយឡែក កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកនាង និរ័ត្ន បានវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីយ៉ាងស្ងប់ស្ងាត់តែម្នាក់ឯងជាថ្មីម្តងទៀតហើយ។ ការមកកម្ពុជាជាថ្មីតែម្នាក់ឯងម្តងនេះដែរ អ្នកនាង នីរ័ត្ន ក៏បានទទួលការងារសិល្បៈជាថ្មី ដោយមើលទៅអ្នកនាងនឹងមកចាយពេលវេលានៅកម្ពុជាយូរជាងរាល់ដង ខណៈកូនប្រុស និង ស្វាមីរស់នៅឯក្រៅប្រទេសឯណោះ៕