(វីដេអូ) ឈីន រតនៈ ទម្លាយទាំងអួលដើម-ក តូចចិត្តនឹងជីវិតធ្លាប់ត្រូវគេមើលស្រាល ព្រោះគ្មានគ្រួសារពេញលេញដូចគេ
អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ១ កញ្ញា ឈីន រតនៈ បច្ចុប្បន្នចាត់ទុកជាតារាចម្រៀងស្រីមួយរូបកំពុងជោគជ័យក្នុងវិស័យសិល្បៈ ទទួលបានទីផ្សារខ្លាំងលើផ្នែកវិស័យចម្រៀងរបស់នាងជាមួយនឹងទេពកោលស្យ មានសមត្ថភាពខ្ពស់ក្នុងវិស័យនេះ ដែលឆក់បានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនយុវវ័យគ្រប់ស្រទាប់។
ស្របពេលដែលកំពុងជោគជ័យ និង មានកេរ្តិ៍ឈ្មោះកាន់តែល្បីនោះ ក្រឡេកទៅជីវិតឯកជនរបស់ ឈីន រតនៈ វិញ ក៏កំពុងតែចាយជីវិតយ៉ាងធូរធារហាយសូរផងដែរ ដោយបានបំពេញក្ដីស្រមៃរបស់ខ្លួនបន្តបន្ទាប់ ទិញផ្ទះ ទិញរថយន្តទំនើប រស់នៅជាបង្គោលគ្រួសារបំពេញតួនាទីជាកូនស្រីកត្តញូមើលថែគ្រួសារផងដែរ។
ដោយឡែក ដ្បិតកាន់តែទទួលបានភាពជោគជ័យក្នុងជីវិតមួយកម្រិត តែ ឈីន រតនៈ ហាក់នៅមិនទាន់មានក្ដីសុខគ្រប់គ្រាន់នៅឡើយ ដែលថ្មីៗកន្លងទៅ កញ្ញាបានទម្លាយរឿងរ៉ាវជីវិតឯកជនរបស់ខ្លួនក្នុងកិច្ចសម្ភាស «តាម Trend» បានឱ្យដឹងថានាងនៅតែដុតដាមក្នុងចិត្តជុំវិញរឿងជីវិតគ្រួសាររបស់ខ្លួនមិនមានភាពកក់ក្ដៅដូចគេ។
ក្នុងនោះ ឈីន រតនៈ បានរៀបរាប់ទាំងអួលដើម-កបង្ហាញការតូចចិត្តនឹងជីវិតខ្លួនឯង ដោយកន្លងមកខំតស៊ូលំបាកច្រើនដើម្បីជួយជ្រោមជ្រែងគ្រួសារ ជាពិសេសនាងធ្លាប់ទទួលរងការ Bully ពីរឿងគ្រួសារតាំងពីតូចៗមក ដោយឪពុកម្ដាយបានបែកបាក់គ្នា ដែលមិនមានគ្រួសារពេញលេញដូចគេ ជាក្មេងខ្វះភាពកក់ក្ដៅពីឪពុក មានតែអ្នកម្ដាយរស់នៅតស៊ូជាមួយគ្នាទម្រាំធូរធាដូចសព្វថ្ងៃ៕
សូមទស្សនាវីដេអូខាងក្រោម៖