តារាស្រី ៣ រូប ធ្លាប់និយាយត្រង់ៗនៅចំពោះមុខអ្នកគាំទ្រថា មិនសូវសំណាងរឿងស្នេហា
បើនិយាយពីរឿងស្នេហា សម្រាប់អ្នកសិល្បៈភាគច្រើនត្រូវបានមហាជនយល់ថា អ្នកសិល្បៈមានស្នេហាដូចភ្លើងចំបើង មិនបានយូរ មិនស្ថិតថេរ ប៉ុន្ដែពេលបច្ចុប្បន្ននេះ គេឃើញមានសិល្បករជាច្រើនបានរៀបការសាងគ្រួសារ បង្កើតកូនពូនជាចៅ រស់នៅយ៉ាងមានសុភមង្គល ដោយមួយចំនួនបានបន្តអាជីពសិល្បៈ ហើយមួយចំនួនទៀតក៏បានឃ្លាតឆ្ងាយទៅរកស៊ីជំនួញផ្ទាល់ខ្លួន។
ដ្បិតថាមកដល់បច្ចុប្បន្ននេះ មានសិល្បករជាច្រើនបានរៀបការបង្កើតគ្រួសារយ៉ាងសុខុដម ហើយមួយចំនួនក៏បានបើកចំហពីជីវិតឯកជនរបស់ពួកគេជាសាធារណៈ ប៉ុន្ដែក៏នៅមានសិល្បករជាច្រើន ពើបប្រទះជីវិតស្នេហាបរាជ័យ ឬគេហៅថា មិនសូវសមប្រកបនឹងជីវិតស្នេហា។
កន្លងមកគេធ្លាប់ឃើញសិល្បការិនី ៣ រូប បានលើកឡើងទាំងអួលដើម-កពាក់ព័ន្ធនឹងរឿងមនោសញ្ចេតនាស្នេហា ដ្បិតថាពួកគេជាស្រ្តីខ្លាំង មានកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈ បានស្គាល់មនុស្សម្នាជាច្រើន ប៉ុន្ដែចំពោះរឿងស្នេហាមួយ ពួកគេហាក់មិនសូវមានសំណាងទទួលបានក្ដីស្រឡាញ់ ការថ្នាក់ថ្នមពីដៃគូឡើយ ឬក៏អាចនិយាយបានថាជួបតែស្នេហាមិនសមប្រកប។
១. សុខ សីឡាលីន គេចាំបានថា នាងធ្លាប់និយាយនៅចំពោះមុខអ្នកគាំទ្រតាមរយៈកម្មវិធី Cambodia Idol ថា នាងជានារីមិនសូវមានសំណាងទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីបុរសណាឡើយ អាចថាមកពីនាងជាមនុស្សស្រីដែលរឹងមាំពេកក៏មិនដឹង។
២. គៀត សុវណ្ណាឡាង ក៏ធ្លាប់អះអាងនៅក្នុងកម្មវិធី «ស ខ្មៅ» ថា ចំពោះរឿងស្នេហាមួយនាងមិនសូវមានសំណាងនោះទេ។
៣. ជីជី ជាពិធីការិនីវ័យក្មេង មានទាំងរូបសម្រស់ ចំណេះដឹង និង ឋានៈគ្រួសារល្អ ប៉ុន្ដែ ជីជី ក៏ធ្លាប់លើកឡើងថា នាងក៏ជាមនុស្សស្រីម្នាក់ដែលមិនសមប្រកបរឿងស្នេហាដែរ៕