(វីដេអូ) មកមើលទឹកដៃចម្អិនម្ហូបឪពុកបេក្ខជន MasterChef សីលាបញ្ញា មិនចាញ់កូនទេ មើលទៅទំនងណាស់
បើទោះជាបានចាកចេញពីការប្រកួតកាលពីសប្តាហ៍ទី ១៦ ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បាត់ទៅហើយក្តី ប៉ុន្តែបេក្ខភាពឆ្នើមលោក កាក់ សីលាបញ្ញា នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ តាមរយៈការបង្ហោះវីដេអូចម្អិនម្ហូបរបស់លោកលើបណ្តាញសង្គម។
យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ទៀតនោះ មួយរយៈក្រោយនេះ លោក សីលាបញ្ញា មកបង្ហាញការចម្អិនជាមួយនឹងលោកឪពុកបង្កើតមើលទៅពិតជាទំនង និង ម្ហូបមួយមុខៗចេញមកពិតចង់ទទួលទាន។
ក្នុងនោះវីដេអូចម្អិនម្ហូបរវាងឪពុកកូនមួយគូនេះដែរ បានធ្វើឱ្យអ្នកទស្សនាលាន់មាត់ថា មិនមែនតែកូនទេដែលចំណាប់ចំនួននឹងការធ្វើម្ហូប សូម្បីតែលោកឪពុកដែលមានវ័យចំណាស់ហើយ ក៏នៅតែពូកែ ហើយមើលទៅមានជំនាញដូចចុងភៅពិតៗ៕