រំលងជាង ៦ ឆ្នាំសោះ កុមារា លឹម ដារាជ អតីតបេក្ខជន The Voice Kids ពេញកំលោះស្ដូក ចូលវ័យ ១៨ ឆ្នាំ រូបរាងសង្ហាណាស់
ជឿជាក់ថាមហាជនអ្នកគាំទ្រដែលតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ នៅចាំបេក្ខភាពវ័យ ១២ ឆ្នាំនៅរាជធានីភ្នំពេញ គឺកុមារា លឹម ដារាជ ដែលជាបេក្ខភាពមួយរូបទទួលបានការចាប់អារម្មណ៍ ជាមួយសមត្ថភាពសំឡេងយ៉ាងពីរោះរបស់កុមារារូបនេះ។
ដ្បិតតែកុមារា លឹម ដារាជ មិនទទួលបានជោគជ័យក្នុងការប្រឡងចម្រៀងនេះមែន ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ ដារាជ ក៏ទទួលបានការស្រឡាញ់គាំទ្រពីមហាជន និង មានឱកាសក្លាយជាតារាចម្រៀងវ័យក្មេងមួយរូបស្ថិតក្នុងផលិតកម្មថោន ដែលឃើញបង្ហាញវត្តមានចូលរួមកម្មវិធីប្រគំតន្រ្តីតូចធំផ្សេងៗ ព្រមទាំងចេញបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទផងដែរ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ មកដល់ពេលនេះ កុមារា លឹម ដារាជ មានវ័យ ១៨ ឆ្នាំហើយ បើក្រឡេកមើលរូបសម្រស់របស់គេ បានផ្លាស់ប្ដូររូបរាងឡើងពេញកំលោះតែម្ដង មុខមាត់ស្រស់សង្ហាមិនធម្មតា។
ម្យ៉ាងវិញទៀត មួយរយៈនេះ លឹម ដារាជ បានឆក់ការចាប់អារម្មណ៍ពីមហាជនខ្លាំងជាមួយនឹងរូបភាពថ្មីៗ ដែលលោកបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងស្ទីលលេងខ្លួនថ្មីៗ ជាពិសេសបង្ហាញរូបរាងស្រស់សង្ហាសាច់ដុំធំៗយ៉ាងទាក់ទាញ ធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ពីរូបសម្រស់ដ៏ស្រស់សង្ហារបស់លោក៕