មានកូនស្រីតែម្នាក់ ភិន សុដាលីស មិនបណ្ដោយ ពេលនេះនាំកូនស្រីសំណព្វចិត្តទៅរៀនដល់អាមេរិក
ក្រោយពីបានដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យបញ្ចប់ឈ្មោះជាសង្សារក្លាយជាគូដណ្តឹងកាលពីអំឡុងដើមឆ្នាំ ២០២៤ មក អ្នកនាង ភិន សុដាលីស បានបង្ហាញនូវស្នាមញញឹមយ៉ាងមានសុភម្គល បន្ទាប់ពីមានគូដណ្តឹងល្អ និង មានកូនស្រីបណ្តូលចិត្តក្នុងជីវិតនោះ។
មិនត្រឹមតែប៉ុណ្ណោះ គេរមែងឃើញតារាស្រី ភិន សុដាលីស និង គូដណ្តឹងដឹកដៃគ្នាទៅណាមកណាទាំងគូមិនដែលលស់នោះឡើយ សូម្បីតែការដើរកម្សាន្តនៅក្រៅប្រទេស។ ដោយឡែក ថ្មីៗនេះ អ្នកគាំទ្រតាមដានបណ្តាញសង្គម IG របស់តារាស្រី ភិន សុដាលីស បានចាប់អារម្មណ៍ថា មួយរយៈក្រោយនេះនាងហាក់មិនសូវបង្ហាញសកម្មភាពនឹងគូដណ្តឹងនោះឡើយ ដោយនាងកំពុងតែមមាញឹកក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជូនកូនស្រីទៅសិក្សានៅទីនោះ។
ក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលបំណងជូនកូនស្រីទៅសិក្សានោះ អ្នកនាង ភិន សុដាលីស ក៏បានចំណាយពេលវេលាយ៉ាងរីករាយជាមួយកូនស្រីផងដែរ ដោយអ្នកនាងបានដើរកម្សាន្តជាច្រើនកន្លែង។
យ៉ាងណាមិញ នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤ នេះ កូនស្រីរបស់អ្នកនាង ភិន សុដាលីស គឺអូន Kate បានចូលរៀនហើយ រីឯអ្នកម៉ាក់វិញអ្នកគាំទ្រក៏មិនទាន់ច្បាស់ថា នាងនឹងវិលត្រឡប់មកកម្ពុជាវិញ ឬក៏នៅទីនោះជាមួយកូនស្រីនោះដែរ៕