មិនដែលដឹងសោះ ណាក់ ស្រីណា មានក្មួយស្រីស្រស់ស្អាត ទាំងទម្រង់មុខ និង រាងរៅ ដូចបវរកញ្ញា
ប្រិយមិត្តបានស្គាល់រួចមកហើយ កញ្ញា ណាក់ ស្រីណា គឺជាតារាសម្ដែងពោរពេញដោយទេពកោសល្យ និង មានឈ្មោះបោះសំឡេងមួយរូបក្នុងវិស័យភាពយន្តនៅកម្ពុជា ដែលកន្លងមកស្រីស្អាតរូបនេះ បានទាញយកប្រជាប្រិយភាពពីមហាជនតាមរយៈទេពកោសល្យសម្ដែង ភាពស្រគត់ស្រគំ និង រូបសម្រស់របស់នាង។
បើងាកទៅមើលជីវិតឯកជនវិញ ណាក់ ស្រីណា មិនបានប្រឡូកក្នុងវិស័យសិល្បៈតែម្នាក់ឯងទេ កញ្ញាក៏មានបងប្អូនជាអ្នកធ្វើការមានជាប់ទាក់ទងយ៉ាងជិតដិតនៅក្នុងចង្កោមសិល្បៈដូចគ្នា ដែលបងរបស់កញ្ញាមានឈ្មោះថា ណុប ដាណេ ជាម្ចាស់សំអាងការមួយដ៏ល្បី និង លោក Sophal Tailor ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ ឈុតរាត្រីសមោសរដ៏ប៉ិនប្រសប់មួយរូប។
ថ្មីៗនេះ លោក Sophal Tailor បាននាំក្មួយស្រីមកតុបតែងប្រែរូបកាយស្លៀកឈុតកូនក្រមុំដ៏ស្រស់សោភាបង្ហោះនៅលើបណ្ដាញសង្គម ដែលក្នុងនោះគេក៏បានឃើញ កញ្ញា ណាក់ ស្រីណា បានហៅយុវតីរូបនេះថាជាក្មួយស្រីយ៉ាងស្និទ្ធស្នាលថែមទៀតផង ប៉ុន្ដែអ្វីដែលមហាជនចាប់អារម្មណ៍ យុវតីរាងតូចច្រឡឹងរូបនេះ មានឈ្មោះថា ម៉ាន ច័ន្ទតានីហ្សា មានរូបរាង មុខមាត់ ភ្នែកច្រមុំ ចិញ្ចើម និង ស្នាមញញឹមស្រស់ស្អាតខ្លាំងណាស់ ប្រៀបដូចជាបវរកញ្ញា ធ្វើឱ្យមហាជនឃើញសម្រស់នាងហើយ លាន់មាត់សរសើរមិនតិចនោះទេ។ សូមទស្សនាសម្រស់ក្មួយស្រី ណាក់ ស្រីណា ខាងក្រោម ៖