សុខៗលោក ដួង សុខគា ត្អូញថាខ្លួនចាស់ហើយ ដល់ពេលចាកចេញពីកន្លែងការងារណាមានសម្ពាធ
លោក ដួង សុខគា ត្រូវបានគេចាត់ទុកជាសិល្បកររៀមច្បងពោរពេញដោយទេពកោសល្យផ្នែកសិល្បៈមួយរូប ដោយលោកមិនត្រឹមតែពូកែវោហារចាក់ទឹកមិនលិច ជាពិធីករ ច្រៀងភ្លេងខ្មែរ និង សមត្ថភាពសិល្បៈជាច្រើនទៀតទេ ហើយលោកថែមទាំងបកស្រាយចម្រៀង និង លេងចាប៉ីដងវែងបានយ៉ាងពីរោះរណ្ដំ ទស្សនិកជនស្ដាប់ហើយជក់ចិត្តចង់ស្ដាប់ទៀត។
បច្ចុប្បន្នសិល្បកររៀមច្បងរូបនេះ នៅតែជាចំណែកមួយដ៏សំខាន់នៅក្នុងវិស័យសិល្បៈរបស់កម្ពុជា ជាពិសេសការជួយថែរក្សា ការពារ និង ផ្សព្វផ្សាយយ៉ាងសកម្មពីតន្រ្តីបុរាណខ្មែរយើង។ ដោយឡែកនៅសុខៗ លោក ដួង សុខគា បានបង្ហោះសារមួយ ក្រោមអត្ថន័យប្លែកខ្លាំង ហាក់ដូចជាទទួលបានការមិនឱ្យតម្លៃនៅទីកន្លែងណាមួយ ដែលធ្វើឱ្យលោកខកចិត្តជាខ្លាំង។
សារដែលសិល្បករជើងចាស់ ដួង សុខគា បង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននោះ មានខ្លឹមសារថា ៖ «អាយុច្រើនហើយ! ការងារណាក៏ដោយ ឱ្យតែមានសម្ពាធពេក ខ្ញុំមិនចង់ធ្វើទៀតទេ! អាយុច្រើនហើយ មិនបាច់តឹងតែង លោភហួស ប្រកួតប្រជែង សាងបាប បង្កើនការស្អប់នោះឡើយ! ខ្ញុំត្រូវការ សេរីភាព ឯករាជ្យភាព សម្រាប់ជីវិត! លាហើយ ការងារខ្លះ! មនុស្សដែលស្រលាញ់ខ្ញុំ ប្រាប់ខ្ញុំថា កុំគិតពេក នៅឱ្យសប្បាយចិត្តចុះ»៕