Connect with us

កម្សាន្ត

នៅ ណា​វីន ស្រស់ស្រាយ​ឡើងវិញ​ក្រោយ​ត្រឡប់​មកពី​វះកាត់​ក្រលៀន

on

Advertisement

​នៅ ណា​វីន បាន​ត្រឡប់មក​ប្រទេសកម្ពុជាវិញ​ហើយ​ក្រោយពី​ចេញទៅ​វះកាត់​ក្រលៀន​នៅ​ប្រទេសឥណ្ឌាអស់​ពេល​ជាង ២ ខែ ។ មើលទៅ​ទឹកមុខ​របស់ នៅ ណា​វីន មានការ​ស្រស់ស្រាយ​ច្រើន នាង​ថែមទាំង​បាន​ពោល​ពាក្យ​ថានាង​ប្រៀប​ដូច​កើត​ម្តងទៀត​អីចឹង !​

​នៅ ណា​វីន បាន​មកដល់​ស្រុកកំណើត​វិញកាលពី​ម្សិលមិញ ដោយមាន​មិត្តភក្តិ​សិល្បៈ​មួយចំនួន​បាន​ទៅ​ទទួល​នាង​ដល់​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ ។ នាង​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​បាន​វិលត្រឡប់​មកវិញ ថែមទាំង​បានឃើញ​មិត្តភក្តិ​មក​ទទួល​បែបនេះ ។​

​ពេលនេះ​ស្ថានភាព​ជំងឺ នៅ ណា​វីន បានល្អ​ប្រសើរ​ច្រើន នាង​ក៏មាន​ទឹកមុខ​ស្រស់បស់​ជាង​មុន​ដែរ នាង​ថែមទាំង​និយាយថា ក្រលៀ​នាង​បាន​ខូច​ទាំងសងខាង ប៉ុន្តែ​បាន​វះកាត់​ម្ខាង ដូច្នេះ​នាង​ត្រូវ​ប្រើ​ថ្នាំ​ព្យាបាល​ពេញ​មួយជីវិត ដើម្បី​រស់រានមានជីវិត ៕

​ដោយ ៖ អា​លី​ណា

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored