Connect with us

កម្សាន្ត

ស្វាមីនាង Miley Cyrus ចូលពេទ្យ ស្របពេលភរិយាត្រូវចូលរួមសម្តែងក្នុងកម្មវិធី Grammys 2019

on

Advertisement

នៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ដ៏​ធំ Grammys 2019 គេ​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​តារា​ល្បីៗ​ជាច្រើន ដោយ​ក្នុងនោះ​ក៏​រួមមាន​តារាចម្រៀង នាង Miley Cyrus ផងដែរ ។​

​អ្វីដែល​គេ​កត់សម្គាល់​នា​ថ្ងៃនោះ​ដែរ​គឺ​នាង Miley បានបង្ហាញ​ខ្លួន​លើ​កម្រាលព្រំ​ក្រហម​តែម្នាក់ឯង មិនឃើញ​កៀក​ដៃ​ស្វាមី​ថ្មីថ្មោង Liam Hemsworth​ មកជា​មួយ​ទេ ហើយ​ព្រោះតែ​បែបនេះ ​បានធ្វើឱ្យ​គ្រប់គ្នា​ពិតជា​ចង់ដឹង​នូវ​មូលហេតុ​នៃ​អវត្តមាន​របស់លោក Liam យ៉ាងខ្លាំង ។

ដើម្បី​កុំឱ្យ​មានការ​សង្ស័យ​ផ្តេសផ្តាស​ច្រើន នាង Miley ក៏បាន​បញ្ជា​ក់លើ​រឿងនេះ​ដែរ​ថា ស្វាមី​នាង​មាន​ជំងឺ​បន្តិចបន្តួច​ដែល​ត្រូវ​ទៅ​ជួប​ពិគ្រោះ​នឹង​គ្រូពេទ្យ ទើប​មិន​អាចមក​ចូលរួម​ជាមួយ​នាង​បាន ។ ដ្បិត​ថា​គ្មាន​ស្វាមី​មក​លើកទឹកចិត្ត​ពិតមែន ក៏​នាង Miley នៅតែ​អាច​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​អស្ចារ្យ​លើ​ឆាក Grammys ហើយ​គ្រប់គ្នា​ពិតជា​ពេញចិត្ត​នូវ​ការសម្តែង​របស់​នាង​យ៉ាងខ្លាំង ។

គួរ​បញ្ជាក់ដែរថា ទោះ​គ្មាន​ស្វាមី​កៀក​ដៃ​មកកាន់​កម្មវិធី តែ​នាង Miley មិនបាន​ចូលរួម​កម្មវិធី​ដោយ​ឯកឯង​ទេ គឺ​នាង​មាន​ឪពុកម្តាយ​របស់​នាង លោក Bill Ray Cyrus និង អ្នកស្រី Tish Cyrus មកជា​មួយ​ផងដែរ ៕

ដោយ៖ រិទ្ធី
​ប្រភព ៖ Dailymail

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored