Connect with us

កម្សាន្ត

ដឹងប្រវត្តិស្នេហ៍របស់ Ken និង Esther ពេលចាប់ផ្ដើមទាក់ទងគ្នាដំបូង ដឹងតែហួសចិត្ត !

on

Advertisement

ដូច​ប្រិយមិត្ត​បាន​ជ្រាប​រួចមកហើយ​ថា តារា​សម្ដែង​ថៃ​រូប​សង្ហា​លោក Ken Phupoom និង នាង Esther Supreeleela គឺជា​គូស្នេហ៍​សិល្បៈ​ដ៏​ផ្អែមល្ហែម​នឹង​គ្នា ។ ថ្វី​ដ្បិត​ស្រឡាញ់គ្នា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្ដែ​អ្នកគាំទ្រ​របស់​ពួកគេ​ភាគច្រើន​កម្រ​បានដឹង​ប្រវត្តិ​ស្នេហ៍​ដែល​ពួកគេ​ទាក់ទង​គ្នា​ពីដំបូង​ខ្លាំងណាស់ ។​

​ថ្មីៗ​នេះ គូស្នេហ៍​តារា​ថៃ​ដ៏​ល្បី​មួយគូ​នេះ បាន​កាន់​ដៃ​គ្នា​ចូលរួម​កម្មវិធី​ជជែក​កម្សាន្ត «3 Zaap» របស់​ប៉ុស្ដិ៍​ទូរទស្សន៍​ថៃ ក្នុងនោះ Ken និង Esther ក៏បាន​រំឭក​ពី​ដំណើរ​ស្នេហា​របស់​ពួកគេ ។ Ken និង Esther បាន​ជួបគ្នា​លើកដំបូង ខណៈ​ពួកគេ​ថត​ឱ្យ​ទស្សនាវដ្ដី​មួយ​និយាយ​ពី​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ ។ ទោះបី​ធ្វើការ​ជាមួយគ្នា​មែន ប៉ុន្ដែ​ពេលនោះ Ken មិនបាន​និយាយ​អ្វី​ទៅកាន់ Esther ទេ តែអ្វីដែលហួសចិត្តបំផុតនោះ លុះ​ពីរ​ឆ្នាំ​ក្រោយមក​ទើប​លោក​ដាច់ចិត្ត​ចុច Follow អ៊ី​ន​ស្ត្រា​ក្រាម​របស់ Esther នឹង​បាន​ចុច Like គ្រប់​រូបភាព​របស់​នា​ង ។​

​តារា​ប្រុស Ken ចាប់ផ្ដើម​លង់​ស្នេហ៍​តារា​ស្រី Esther កាន់តែខ្លាំង ដោយ​លោក​បាន​សុំ Line របស់ Esther ពី​អ្នកគ្រប់គ្រង​នាង ហើយ​ពួកគេ​ក៏បាន​ផ្ញើ​សារ​ទាក់ទង​គ្នា​ទៅវិញទៅមក​រហូត​ពីរ​បី​ថ្ងៃ​ក្រោយមក Esther ត្រូវ​ឡើង​យន្តហោះ​ទៅ​កូរ៉េ​រយៈពេល​មួយខែ​កន្លះ​ដើម្បី​ហាត់​រាំ ពេលនោះ Ken ក្ដោប​ឱកាស​ជូន​នាង​ឡើង​យន្តហោះ ដែលជា​ពេលវេលា​ណាត់ជួប​គ្នា​ដំបូង​របស់​ពួកគេ ៕

​ដោយ​៖ បេ​ប៊ី​
​ប្រភព​៖ Thai update

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored