Connect with us

កម្សាន្ត

ស្រៀវបំផុត ពេលស្តាប់បទថ្មីរបស់ ថេណា ទើបនឹងចេញ ព្រោះអត្ថន័យនិយាយពី 18+ ! (ចម្រៀង)

on

Advertisement

ថ្មីៗ​នេះ​តារាចម្រៀង Original Song ដែល​ប្រិយមិត្ត​ស្គាល់​យ៉ាងច្បាស់ ថេ​ណា ទើបតែ​បាន​បញ្ចេញ​បទ​ចម្រៀង​ដ៏​ថ្មី​សន្លាង​មួយ​បទ ហើយ​បទ​នោះបាន​ធ្វើឱ្យមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ស្រទាប់​យុវវ័យ ។​

​បទ​ថ្មី​របស់ ថេ​ណា មាន​ចំណងជើង​ថា «​អេ​ម​» ជាការ​សហការ​រួមគ្នា​រវាង YT ហេ​ី​យ​នឹង KZ ។ បទ​ថ្មី​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ទៀតផង ដោយសារ​អត្ថន័យ​ប្លែក និង បាន​និយាយរៀបរាប់​ពី​សកម្មភាពស្នេហា ១៨ + ហើយ​ពេល​នេះដែរ​ក៏​កំពុងមាន​វត្តមាន​ក្នុង Youtube និង បណ្តាញ​សង្គម​ដ៏​ពេញនិយម​ហ្វេ​ស​ប៊ុ​ក ដែល​មាន​អ្នកគាំទ្រ​ចុច​ស្តាប់​យ៉ាងច្រើន ។

​ជុំវិញ​បទ​ថ្មី «​អេ​ម​» នេះដែរ តារាចម្រៀង ថេ​ណា បានឱ្យដឹង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​ក​ដែរ​ថា «​នេះ​ជា​បទ​ថ្មី​របស់លោក​ជាមួយ​មិត្តភក្តិ ដែលជា​ការធ្វើ​លែង​តែប៉ុណ្ណោះ ហើយ​លោក​ក៏​សង្ឃឹម​ដែរ​ថា​អ្នកគាំទ្រ​នឹង​ចូលចិត្ត​ចម្រៀងនេះ ។ យ៉ាងណា​លោក​ក៏បាន​បញ្ចាក់​ទៀតថា បទ​ថ្មី​នេះ​គឺ​សរសេរ​ពី​រឿងរ៉ាវ​ពិត​មួយ​ដែលជា​រឿង​យូរ​មកហើយ​របស់​ជីវិត​យុវវ័យ​ក្មេង ហើយ​ក្មេង​ក្រោម​អាយុ 18 ហាម​ស្ដាប់​ទៀតផង ។​

​ទោះជា​យ៉ាងណាក្តី ក្រោយ​មហាជន​បាន​ស្តាប់​បទ​ថ្មី «​អេ​ម​» របស់ ថេ​ណា រួចហើយ គេ​ឃើញ​មានការ​បញ្ចេញមតិ​យ៉ាងច្រើន ទាំង​គាំទ្រ និង រិះគន់ ដោយសារ​បទ​ចម្រៀង​នេះ​នៅពេលដែល​ស្តាប់​ហើយ បានធ្វើ​ឱ្យមាន​ភាព​ស្រៀវស្រាញ់ និង ចង់​ក្តៅខ្លួន មិនតែប៉ុណ្ណោះ​ស្ទើរតែ​ឈាម​ច្រមុះ ព្រោះតែ​អត្ថន័យ​ថ្លែង​ពី​រឿង​ស្នេហា 18+ ៕

​ដោយ ៖ សាកល​
​រូបភាព ៖ FB ថេ​ណា

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored