
នេះជាលើកដំបូងដែលតារាសម្តែងរូបស្រស់ នៅ សូនីតា បាន Surprise ខួបកំណើតគូស្នេហ៍លោក ទិត្យ ថាវរិទ្ធ ។ បើតាមរូបថតទាំងអស់គេសង្កេតឃើញថាលោក ទិត្យ ថាវរិទ្ធ រំភើបជាខ្លាំងជាមួយនឹងការ Surprise នំកំណើតដ៏ផ្អែមល្ហែមនេះ ។
ពេលនេះដែរចំណងស្នេហ៍រវាងតារាសម្តែងរូបស្រស់ នៅ សូនីតា និង លោក ទិត្យ ថាវរិទ្ធ កាន់តែបើកចំហជាងមុន ក្រោយពីលេចឮព័ត៌មានថាចំណងស្នេហ៍របស់ពួកគេបានទទួលលទ្ធផលបានប្រាថ្នាដែល ពេលនេះ នៅ សូនីតា កំពុងពពោះកូនក្នុងផ្ទៃជាកូនប្រុស ។ អ្វីដែលចាប់អារម្មណ៍ប៉ុន្មាននាទីមុននេះ នៅ សូនីតា បានបង្ហោះរូបថតជាច្រើនដែលនាង Surprise ខួបកំណើតលោក ទិត្យ ថាវរិទ្ធ ជាគូស្នេហ៍ នាងក៏មានជូនជា កាដូពិសេសសផងដែរ ។ ក្នុងនោះ ចន ចន្ទ័លក្ខិណា ក៏បានជូនពរដល់លោក ទិត្យ ថាវរិទ្ធ និងឱ្យចំណងស្នេហ៍អ្នកទាំងពីរបានរឹងមាំនិងយូរអង្វែង ។
នេះជាលើកដំបូងដែលគេបានឃើញ នៅ សូនីតា បង្ហោះរូបថតដែលនាង Surprise ខួបកំណើត លោក ទិត្យ ថាវរិទ្ធ បែបនេះ ។ អ្វីដែលចាប់អារម្មណ៍នៅលើនំខួបដែលនាងជូនដល់គូស្នេហ៍មានសរសេរថា «រីករាយថ្ងៃកំណើត My only one ទិត្យ ថាវរិទ្ធ »។ មានការបង្ហើបថាចំណងស្នេហ៍របស់ នៅ សូនីតា កាន់តែផ្អែមល្ហែមក្រោយពីនាងកំពុងត្រៀមខ្លួនក្លាយជាម្តាយនៅក្នុងពេលឆាប់ៗនេះ ៕
ដោយ ៖ ចេនី
រូបថត ៖ ហ្វេសប៊ុក