ដឹងតែកក្រើកហើយ! បវរកញ្ញាគ្រងមកុដ ២ រូបរបស់កម្ពុជា ត្រៀមសម្តែងប៉ះបវរកញ្ញាឥណ្ឌូណេស៊ី ក្នុងខ្សែភាពយន្តរន្ធ/ត់មួយ
ថ្មីៗនេះ មហាជនអ្នកស្នេហាវិស័យបវរកញ្ញា កំពុងតែមានក្តីរំភើប និង ទន្ទឹងរង់ចាំ ក្រោយពីទទួលបានដំណឹងមួយរបស់បវរកញ្ញាវ័យក្មេងរបស់កម្ពុជា ២ រូប និង ត្រៀមសម្តែងខ្សែភាពយន្តបែបរន្ធត់ជាមួយនឹងបវរកញ្ញាវ័យក្មេងរបស់ប្រទេសឥណ្ឌូណេស៊ី។
ក្នុងនោះ បើតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Vichet In បានឱ្យដឹងថា បវរកញ្ញាឥណ្ឌូណេស៊ី Shaquila Keisha ម្ចាស់មកុដ Miss Teen Icon International 2024 នឹងមកប្រទេសកម្ពុជា ដើម្បីសម្តែងរឿងខ្មោច ដោយមានបវរកញ្ញាកម្ពុជា ជូរី ល្អហួស ម្ចាស់មកុដ Miss Preteen Junior Idol World 2024 និង លី មួយលាង ម្ចាស់មកុដ Miss Teen International 2024 ជាតួឯក។
តាមរយៈសំណេររបស់គណនីខាងលើបានរៀបរាប់ថា៖ «ខ្ញុំនឹងត្រៀមផលិតរឿងខ្នាតធំ ដែលមាន Shaquila Keisha ជាតួខ្មោចឥណ្ឌូណេស៊ី និង Laor Hours ល្អហួស តួឯក ជាមួយ Ly muy leang- លី មួយលាង»។
ដោយឡែក បើក្រឡេកទៅមើលផេកផ្លូវការរបស់ បវរកញ្ញាឥណ្ឌូណេស៊ី Shaquila Keisha ម្ចាស់មកុដ Miss Teen Icon International 2024 បានឱ្យដឹងថា នាងកំពុងតែធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីថតខ្សែភាពយន្តរហូតដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះដែរ៕