Connect with us

កម្សាន្ត

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

on

Advertisement

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ​ជួប​បញ្ហា​ខុសៗ​ពីគ្នា ។​


​តួរ​យ៉ាង​គូស្នេហ៍​តារា​ស្រី ភីង​គី សាវិកា (Pinky Savika) និង ស្វាមី​លោក បានប្រកាស​លែងលះ​ចប់សព្វគ្រប់​នៅ​ឆ្នាំ ២០១៧ នេះ ក៏​ព្រោះតែ​របៀប​នៃ​ការរស់នៅ​ខុសគ្នា ម្នាក់ៗ​មាន​គោលដៅ​ជីវិត​ដើរ​មិន​ចូលគ្នា ។ រីឯ​ជីវិត​អាពាហ៍ពិពាហ៍​របស់​តួឯក​ស្រី​ក្នុង​រឿង «​វ​ណ្ណី​ដា​ស្នេហ៍​បង​» (Wanida 2010) អែ​ហ្វ តាក​សៈ​អន (Aff Taksaorn) ក៏មាន​បញ្ហា​ដូចគ្នា រហូតដល់​ថ្នាក់​នាង​សុខចិត្ត​ជ្រើសរើស​ការលែង​លះ​ជាមួយ​ស្វាមី ។​


​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​រៀបការ​ជាមួយ​លោក សុង​ក្រាន តេ​ឆៈណៈ​រុង ដែលជា​ទាយាទ​មហាសេដ្ឋី និង ជា​ម្ចាស់​រមណី​ដ្ឋា​ន Bonanza នៅ​ខោ​យ៉ៃ តារា​ស្រី អែ​ហ្វ តាក​សៈ​អន សុខចិត្ត​លះបង់​ជីវិត​សិល្បៈ​មួយរយៈ​ពេល​ធំ ព្រោះតែ​ចង់​ចំណាយពេល​មើល​រក្សា​កូន និង ស្វាមី ហើយក៏​មានបំណង​ចង់បាន​កូន​ទី ២ ។​


​ខណៈដែល​តារា​ស្រី អែ​ហ្វ តាក​សៈ​អន កំពុងតែ​មានកេរ្តិ៍ឈ្មោះ និង ជាប់​ជាតា​រា​ស្រី​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​របស់​ប្រទេស​ថៃ នាង​បែរជា​មិន​ខ្វល់​ពីអ្វី​ទាំងអស់ សុខចិត្ត​ទៅ​រស់​នៅតាម​ខេត្ត​ជាមួយ​ស្វាមី ដើម្បីឱ្យ​គ្រួសារ​មួយ​នេះ​ទទួលបាន​សុភមង្គល តែ​អ្វីៗ​មិន​ដូច​ការប៉ង​ប្រាថ្នា​សោះឡើយ ព្រោះ​ស្វាមី​របស់​នាង បែរជា​លួចលាក់​មាន​ស្នេហា​ជាមួយ​នារី​ផ្សេង​ទៅវិញ ។​


​ថ្មីៗ​នេះ លោក សុង​ក្រាន តេ​ឆៈណៈ​រុង បាន​នាំ​កូនស្រី​ទៅលេង​ក្លឹប​ប្រដាល់ ធ្វើឱ្យ​ឪពុក​របស់​តារា​ស្រី អែ​ហ្វ តាក​សៈ​អន បាន​ចូល​និយាយ​ចំៗ​ក្នុង​អ៊ី​ស្ត្រា​ក្រាម​របស់​អតីត​កូនប្រសា​ថា ហេតុអ្វី​យក​ចៅស្រី​របស់លោក​ទៅ​កន្លែង​បែប​នោះ ហើយ​ទៅណា​មក​ណា​ម៉េច​មិន​ព្រមយក​កៅអី​ធ្វើដំណើរ​របស់​ក្មេង​ឱ្យ​អង្គុយ ព្រោះ​ធ្វើបែបនេះ​វា​គ្រោះថ្នាក់​ដល់​ក្មេង រី​លោក សុង​ក្រាន តេ​ឆៈណៈ​រុង ក៏​បញ្ចេញ​អារម្មណ៍​តូចចិត្ត​ថា ឥឡូវនេះ​ធ្វើ​នេះ​ក៏​ខុស ធ្វើ​នោះ​ក៏​ខុស ។​


​តារា​ស្រី អែ​ហ្វ តាក​សៈ​អន បាន​បកស្រាយ​ថា ឪពុក​របស់​នាង​គ្រាន់តែ​ដាស់តឿន និង បារម្ភ​ពី​ចៅស្រី​តែប៉ុណ្ណោះ ដោយ​ទាំង​ឪពុក​នាង និង អតីត​ស្វាមី​មិន​មានរឿង​ជម្លោះ​អ្វី​ជាធំ​ដុំ​ឡើយ ។ ទន្ទឹមគ្នា​នេះដែរ តារា​ស្រី អែ​ហ្វ តាក​សៈ​អន បាន​បង្ហើប​ថា ថ្ងៃ​កំណត់​ចុះហត្ថលេខា​លែងលះ​នៅ​មិនទាន់​ចេញ​ច្បាស់​នៅឡើយ​ទេ ។​


​ជីវិត​អាពាហ៍ពិពាហ៍​រយៈពេល ៥ ឆ្នាំ ពិតជា​មិន​អា​ស្រោចស្រង់​បានឡើយ ទោះជា​លោក សុង​ក្រាន តេ​ឆៈណៈ​រុង ព្យាយាម​អង្វរ​សម្រុះសម្រួល​យ៉ាងណាក៏ដោយ តែ​តារា​ស្រី អែ​ហ្វ តាក​សៈ​អន បាន​បញ្ជាក់ថា នាង​នឹងមិន​វិល​ទៅ​ត្រូវរ៉ូវ​ជាមួយ​ស្វាមី​ឡើយ ហើយ​នេះ​ក៏​មិនមែនជា​រឿង​ងរ​ងក់​ដាក់គ្នា​នោះទេ ព្រោះ​ទោះ​មិនទាន់​ចុះហត្ថលេខា​លែងលះ តែ​នាង​ក៏​មិនបាន​រស់នៅ​ជាមួយ​ស្វាមី​អស់​រយៈពេល ១ ឆ្នាំ មកហើយ ៕ ខេ​រី (​ប្រភព ៖ gossipstar)
​អរគុណ​រូបថត​ពី IG @ aff_taksaorn និង IG @songkarn_tae

អត្ថបទពេញនិយម

បេ​នី យ៉ាំង បង្អួត សម្រស់​សិច​ស៊ី​នៅ​កោះ​ឋានសួគ៌ ឡើង​កប់ ​!
ផ្ទាំងគំនូរ១ផ្ទាំងរបស់វិចិត្រករញឹក ឌឹម ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិ !
ស្ងាត់ៗ វ៉ាន់ ម៉ូ​និ​ច បង្ហាញ​រូបថត​មាន​ផ្ទៃពោះ​ និង ​ផ្ទះ​វីឡា​ដ៏​ស្រស់ស្អាត​ស្វាគមន៍​កូន ទាំងមិនដែលឮរៀបការ !
ប្លែកទៀតហើយ ពិធីដង្ហែសពយកម៉ូតូ២០០គ្រឿងមកដង្ហែ និង រោទិ៍ផ្អើលក្រុងសៀមរាប ជំនួសការចាក់ភ្លេងខ្លងខែក(វីដេអូ)

មតិរបស់អ្នក

Sponsored
Sponsored
Sponsored
Sponsored
អត្ថបទក្រុមហ៊ុន12 hours ago

គន្លឹះដ៏សាមញ្ញ ៦ យ៉ាង ជួយរក្សាសម្រស់ស្រស់ស្អាត និង មានសុខភាពល្អ

ការវិវឌ្ឍ​ន៍​នៃ​អាយុកាល​គឺជា​ច្បាប់ធម្មជាតិ​ ប៉ុន្តែ​ការធ្វើឱ្យ​សម្រស់ និង​ សុខភាព​មាន​ភាព​កាន់តែ​ប្រសើរឡើង​ទៅតាម​អាយុ​កាលនោះ​គឺជា​រឿង​ចាំបាច់​បំផុត​ដែល​យើង​ត្រូវធ្វើ និង​ អាច​ធ្វើបាន​ ។ ទាំងនេះ​គឺជា​គន្លឹះ​ដ៏​សាមញ្ញ​បំផុត​ដែល​អាចជួយ​យើង​ឱ្យមាន​សុខភាព​ល្អ និង​សម្រស់​ស្រស់ស្អាត​ចាប់តាំងពី​ខាងក្នុង​មក ​។​ ពេលវេលា​កាន់តែ​កន្លងទៅ​ទម្លាប់​នៃ​ការថែរក្សា​ស្បែក​ក៏ត្រូវ​មានការ​ផ្លាស់ប្តូរ​ផងដែរ​ ។ ពេលដែល​យើង​មាន​វ័យ​កាន់តែ​ចាស់​ទៅ​ស្បែក​របស់​យើង​ក៏បាន​បង្ហាញ​សញ្ញា​ទៅតាម​នោះ​ផងដែរ​ដូចជា ពណ៌​ស្បែក ភាព​រលោង​នៃ​ស្បែក​ជាដើម​ ។ ​ដូច្នេះហើយ​ការថែរក្សា​ស្បែក​ត្រូវតែ​ធ្វើឡើង​ទៅតាម​មូលដ្ឋាន​ដែល​អាចធ្វើឱ្យ​ស្បែ​កមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ និង ​មាន​ភាព​ភ្លឺ​ថ្លា​ ។...

អត្ថបទក្រុមហ៊ុន15 hours ago

ចាំអីទៀត SUPER DEAL PROMO !! បង់រំលស់គ្មានការប្រាក់រយៈពេល ១ ឆ្នាំ ក្នុងការជាវគ្រឿងអេឡិចត្រូនិកទំនើបៗរបស់ សាមសុង !

នៅសល់​ត្រឹមតែ ​១៨ ​ថ្ងៃ​ទៀត​ទេ នឹង​ចូលឆ្នាំថ្មី​ហើយ​ ! ដូច​គេ​តែងតែ​និយាយថា ឆ្នាំ​ថ្មី អ្វីៗ​ក៏​ថ្មី​ដែរ ត្រូវ​អត់​ ? ​ដូច្នេះ​បើសិនជា​លោកអ្នក​កំពុងតែ​សំឡឹង​រក​ផលិតផល​គ្រឿង​អេ​ឡិច​ត្រូ​និ​ក​ដែល​ថ្មី​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ សូម​ក្រឡេក​មក​ចាប់អារម្មណ៍​ពី​កម្មវិធី “Super Deal Promo” ដ៏​អស្ចារ្យ​បំផុត ពី​ក្រុមហ៊ុន​សាម​សុង ​។ ចំណេញ​លើសពី​ចំណេញ ​!...

អត្ថបទក្រុមហ៊ុន16 hours ago

ប្រូម៉ូហ្សិនដ៏ច្រើនសន្ធឹកសន្ធាប់ពី Pepsi អបអរខួប ១២០ ឆ្នាំ នៃការធ្វើប្រតិបត្តិការនៅលើសាកលលោក និង ខួប ៥៥ ឆ្នាំ នៅកម្ពុជា (វីដេអូ)

រាជធានី​ភ្នំពេញ​, អស្ចារ្យ​មែន នៅ​ឆ្នាំ ២០១៨ ​នេះ Pepsi បានរៀបចំ​កម្មវិធី “Pepsi Generations” ដើម្បី​អបអរសាទរ​ភាព​រីក​ចម្រើន និង​ភាពជោគជ័យ​របស់​ភេសជ្ជៈ ​Pepsi ដែលមាន​ការគាំទ្រ​ពី​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​រយៈពេល​ប្រមាណ ១២០ ​ឆ្នាំ​មកនេះ​ ។ Pepsi ភេ​ស​ជ្ជះ​ដែល​តែងតែ​ផ្តល់នូវ​ភាពសប្បាយរីករាយ​ជូន​ដល់​អតិថិជន​ជាពិសេស​មិត្តៗ​យុវវ័យ ជាមួយ​រសជាតិ​ដ៏​ឆ្ងាញ់​ត្រជាក់​ជាប់ចិត្ត គ្រប់ពេលវេលា​...

អត្ថបទក្រុមហ៊ុន1 day ago

មិនធម្មតា ! ស្វែង សុជាតា លេង​មួយឈុត​នេះ ធ្វើឱ្យ​អ្នកទស្សនា​ព្រឺ​សម្បុរ​គ្រប់គ្នា​តែម្តង (វីដេអូ)

​តារា​សម្តែង​ដ៏​ឆ្នើមអ្នកនាង ស្វែង សុជាតា កំពុងតែ​លេចធ្លោ​យ៉ាងខ្លាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស ​HDTV តាមរយៈ​រឿង​ភាគ​ខ្មែរ «កូន​ពស់​កេងកង» ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​ ។​ ​ការសម្តែង​ដ៏​ល្អឥតខ្ចោះ​របស់​តារា​សម្តែង​ជើងចាស់​មួយ​នេះ​បាន​ឆក់យក​ចំណាប់អារម្មណ៍​អ្នកទស្សនាមិន​ស្ទើរ​ទេ​ តាម​រយៈការសម្តែង​នៅក្នុង​រឿង​ភាគ​មួយ​នេះ​ដែល​ត្រូវ​សម្តែង​ទាំង​កម្សត់ ទាំង​កាច ទាំង​តួ​នៅ​ក្មេង រហូតដល់​ចាស់​សក់ស្កូវ ​។ ​ជាក់ស្តែង​ឈុត​ពិ​សេសមួយ​នៅក្នុងភាគ ​១៧ ដែល​បាន​ចាក់ផ្សាយ​កាលពី​យប់មិញ​នេះ គឺ​នាង​ខាំមាត់ ខាំ...

អត្ថបទក្រុមហ៊ុន2 days ago

តោះ!!! ទស្សនាខ្សែភាពយន្តថ្មីចំនួន ៣ ជាភាសាខ្មែរ ដែលចាប់ផ្តើមចាក់បញ្ចាំងនៅលើ iflix កម្ពុជា

រាជធានី​ភ្នំពេញ, ថ្ងៃទី ​១៣ ខែធ្នូ ឆ្នាំ​ ២០១៨ ៖ iflix សេវាកម្ម​កម្សាន្ត​ឈានមុខ​គេ​លើ​ពិភពលោកសម្រាប់​ទីផ្សារ​ដែល​កំពុង​រីកចម្រើន ចាប់ពី​ថ្ងៃនេះ​តទៅនឹង​ចាប់ផ្តើម​ចាក់ផ្សាយ​ខ្សែភាពយន្ត​ខ្មែរ​ថ្មីៗចំនួន​បី​នៅលើ ​iflix កម្ពុជា ​។ ឥឡូវនេះអ្នក​អាច​ទស្សនា​ភាពយន្តរឿង «​អនុស្សាវរីយ៍​ថ្ងៃ​ចូលឆ្នាំ​», «​អ្នកនាង​ម្ចាស់​ឡឺ​កឺ​» និង រឿង ​«​ក្រមុំ​សៅកែ​» បាន​ដោយ​សេរី​នៅលើ...

តោះមើល1 month ago

សើចចុកពោះ ! ស្ដេចហ្គេម រៀបរាប់ពីប្រវត្តិលួចស្រឡាញ់នារីម្នាក់ កាលនៅក្មេង (វីដេអូ)

ប្រិយមិត្ត​ភាគច្រើន​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រាកដជា​ស្គាល់ «​ស្ដេច​ហ្គេម​» ច្បាស់​ដូច​ថ្ងៃ ដែល​បច្ចុប្បន្ន​លោក​ជា​តារា​ហ្វេ​ស​ប៊ុ​ក​មួយរូប​កំពុងតែ​ល្បី​ខ្លាំង​មែនទែន​ ក្នុង​ស្រទាប់​មិត្ត​យុវវ័យ​សម្រាប់​ឆ្នាំ ២០១៨ នេះ ។ «​ស្ដេច​ហ្គេម​» មានឈ្មោះ​ពិត​ថា ងួន ស៊ី​ណាត ហៅ​ម៉ាប់ ឆ្នាំ​ថ្មី​នេះ​លោក​មាន​អាយុ ៣៥ ឆ្នាំ​ហើយ ។ ខណៈ​ចូលរួម​ក្នុង​កម្មវិធី «​តោះ​មើល​»...

តោះមើល1 month ago

មុំ សុទ្ធារ៉ា ដាច់ចិត្តបង្ហើបពីប្រវត្តិពេលចាប់ផ្ដើមអាជីពសិល្បៈដំបូង (វីដេអូ)

កម្មវិធី «តោះមើល» ក្នុងសប្ដាហ៍នេះ ប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលនូវវត្តមានតារាកិត្តិយសមួយរូប ដែលលោកមានរូបរាងស្រស់សង្ហា និង កំពុងបោះជំហានយ៉ាងរលូនក្នុងវិថីសិល្បៈគឺតារាសម្ដែង​ មុំ សុទ្ធារ៉ា ។ ប្រុសស្អាត មុំ សុទ្ធារ៉ា ចាប់ផ្ដើមអាជីពសិល្បៈតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។ បើរំឭកពីអតីតកាលពេលចាប់ផ្ដើមប្រឡូកក្នុងអាជីពមួយនេះដំបូង កំលោះសង្ហា មុំ...

តោះមើល2 months ago

ពិនិត្យរកសញ្ញា «ជំងឺមហារីកសុដន់» ដោយខ្លួនឯង គួរកុំភ្លេចគន្លឹះដ៏សំខាន់ៗទាំងអស់នេះ ! (វីដេអូ)

បច្ចុប្បន្ននេះ «​ជំងឺមហារីក​សុដន់​» កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក និង ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ ។ ស្ត្រី​ទាំងអស់​នៅលើ​ពិភពលោក កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​ជំងឺ​ដ៏​កាច​សាហាវ​នេះ ប៉ុន្ដែ​ជាក់ស្ដែង​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​យើង​មួយចំនួន នៅ​ពុំទាន់​បាន​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​នូវ​ជំងឺ​នេះ​នៅឡើយ ។​ ​ហេតុដូច្នេះ កម្មវិធី «​តោះ​មើល​» នៅក្នុង​សប្ដាហ៍​នេះ​នឹង​បង្ហាញ​ទស្សនីយភាព​មួយ​ថ្មី ដើម្បី​បន្ថែម​ការយល់ដឹង​កាន់តែច្បាស់​ដល់​សុភាពនារី​កម្ពុជា​គ្រប់រូប អំពី​វិធី​យល់ដឹង​ដោយ​ខ្លួនឯង​នូវ​មុខសញ្ញា​ថា អ្នក​កំពុងមាន «​ជំងឺមហារីក​សុដន់​» ឬ​យ៉ាងណា...

Loading…