ស្មានមិនដល់! Nat ដាច់ចិត្តទម្លាយអាថ៌កំបាំង ១៤ ឆ្នាំ អាចរៀបការជាមួយ Aum Atichart បាន ព្រោះស្នាដៃសង្សារចាស់ម្នាក់
រយៈពេលជាង ១៤ ឆ្នាំហើយ ដែលតារាចម្រៀងស្រី Nat Myria និង Aum Atichart បានសម្រេចចិត្តសាងគ្រួសារដ៏តូចមួយជាមួយគ្នា ដែលបើទោះបីជារៀបការយូរឆ្នាំនៅមិនទាន់មានកូនជាចំណងដៃក៏ដោយ តែវាហាក់មិនមែនជារនាំងរារាំងក្តីសុខរបស់អ្នកទាំងពីរឡើយ។
ជាក់ស្តែង ក្រោយរៀបការរួច Nat Myria តែងទទួលបាននូវពាក្យរិះគន់ និង សម្តីគ្រោតគ្រាតពីបណ្តាមហាជនមួយចំនួនថា ស្វាមីនាងជា Gay មិនមែនប្រុសសុទ្ធជាដើម តែ Nat មិនបានខ្វាយខ្វល់ដើរបន្តកាន់ដៃ Aum Atichart រហូតបាន ១៤ ឆ្នាំ។
ដោយឡែក បើងាកមកមើលពីប្រវត្តិស្នេហ៍របស់ស្វាមីភរិយាមួយគូនេះវិញជឿថា មហាជនមួយចំនួនមិនទាន់បានជ្រាបនៅឡើយទេថា ហេតុអ្វីអ្នកទាំងពីស្គាល់គ្នាបានមកស្រឡាញ់គ្នា ជឿថា មហាជនដឹងការពិតនឹងលាន់មាត់វ៉ាវមិនខាន ក្រោយ Nat ទម្លាយអាថ៍កំបាំងដែលលាក់ទុក ១៤ ឆ្នាំ។
ជុំវិញរឿងផ្តើមស្នេហ៍ Nat Myria ធ្លាប់បានទម្លាយថា Tao Somchai ដែលជាអតីតគូស្នេហ៍របស់នាងជាអ្នកណែនាំ Aum Atichart ឱ្យនាងស្គាល់ ដែលពេលនោះនាង និង Tao Somchai បានបែកគ្នាហើយ។
ទោះយ៉ាងណា ដោយសារការបារម្ភ និងឃើញថា Aum ជាមនុស្សល្អអាចមើលថែនាងបាន Tao ក៏បានណែនាំនាង និង Aum ឱ្យស្គាល់គ្នា បន្ទាប់មកទំនាក់ទំនងក៏ចាប់ផ្តើមជិតស្និទ្ធ ជួបគ្នាញឹកញាប់នៅកន្លែងការងារ រហូតមាននិស្ស័យ ទើបនាង និង Aum សម្រេចថា ចាប់ផ្តើមសាកល្បងបើកចិត្តឱ្យគ្នា រហូតស្រឡាញ់គ្នាបានរៀបការក្លាយជាប្តីប្រពន្ធ៕