ចង់កើតខ្យល់ ក្រោយដឹងតម្លៃទឹកសុទ្ធថ្លៃបំផុតលើលោកទាំង ៥ ម៉ាកនេះ!
ទឹកគឺជាតម្រូវការដែលមនុស្សគ្រប់ៗរូបសុទ្ធតែចាំបាច់ត្រូវការ តែដោយសារកន្លែងខ្លះសម្បូរទឹកហូរហៀរ ទើបទឹកមិនសូវត្រូវបានគេព្រួយបារម្ភថាខ្វះនោះទេយ៉ាងណាក្តី ចំពោះអ្នកដែលរស់នៅចំប្រទេសដែលពុំសូវសម្បូរទឹក តម្លៃរបស់ទឹកក៏ខ្ពស់ខ្លាំងផងដែរ ។
បន្ថែមពីលើនេះដែរ មានក្រុមហ៊ុនល្បីៗជាច្រើនបានផលិតជាដបទឹកសុទ្ធដាក់លក់ផងដែរ ហើយវាមិនថ្លៃនោះទេ បើលក់ត្រឹមតែមួយដុល្លារក្នុងមួយដបនោះ ព្រោះប្រសិនបើអ្នកបានដឹងពីតម្លៃទឹកសុទ្ធថ្លៃជាងគេលើលោកទាំង ៥ នេះ អ្នកប្រាកដជាភ្ញាក់ផ្អើលជាក់ជាមិនខាន ៖
១/ ទឹកសុទ្ធ Veen តម្លៃ ២៣ ដុល្លារក្នុងមួយដប ចំណុះ ៧៥០ មីលីលីត្រ
វាជាទឹកដែលផលិតចេញពីប្រទេស Finland ដែលទឹកនេះមានសារធាតុចិញ្ចឹមជាច្រើន ហើយវាក៏ជាផលិតផលដបទឹកសុទ្ធ ដែលផ្ទុកទឹកបរិសុទ្ធដែលល្អចំពោះសុខភាពផងដែរ ។
២/ ទឹកសុទ្ធ Bling H2O តម្លៃ ៤០ ដុល្លារក្នុងមួយដប ចំណុះ ៧៥០ មីលីលីត្រ
ទម្រាំចេញបានមួយដបៗ វាត្រូវឆ្លងកាត់ដំណាក់កាលចម្រុះដល់ទៅ ៩ ដង ហើយវាក៏ធ្លាប់ជាប់ជាពានរង្វាន់ទឹកសុទ្ធមានឱជារសដាច់គេផងដែរ ។
៣/ ទឹកសុទ្ធ Fillico តម្លៃ ២១៩ ដុល្លារក្នុងមួយដប ចំណុះ ៧៥០ មីលីលីត្រ
តម្លៃនៃដបដែលដាក់ទឹកសុទ្ធប្រភេទនេះក៏មានតម្លៃខ្ពស់ផងដែរ ហើយវាត្រូវបានផលិតនៅក្នុងប្រទេសជប៉ុន ដែលមានសារធាតុជំនួយល្អៗជាច្រើនដល់រាងកាយ ។
៤/ ទឹកសុទ្ធ Kona Nigari តម្លៃ ៤០២ ដុល្លារក្នុងមួយដប ចំណុះ ៧៥០ មីលីលីត្រ
ទឹកសុទ្ធម៉ាកនេះត្រូវបានគេដឹងថាអាចជួយឱ្យបុគ្គលសម្រកទម្ងន់បង្កើនថាមពលដល់រាងកាយ និង ជំនួយដល់ស្បែកទៀតផង ។ ទឹកសុទ្ធនេះមានប្រភពមកពីកោះហាវៃ ដែលទឹកនៅក្នុងដបនេះត្រូវចម្រាញ់ចេញពីទឹកសមុទ្រដែលមានជម្រៅរាប់ពាន់ម៉ែត្រពីផ្ទៃទឹក ។
៥/ ទឹកសុទ្ធ Acqua di CristallaTributo a Modigliani តម្លៃជាង ៦ ម៉ឺន ដុល្លារក្នុងមួយដប ចំណុះ ៧៥០ មីលីលីត្រ
នេះជាទឹកសុទ្ធដែលតម្លៃថ្លៃដាច់គេលើលោក ។ ដបដែលដាក់ទឹកនេះត្រូវបានផលិតចេញពី ២៤ ការ៉ាតមាស ហើយការវេចខ្ចប់នៃដបទឹកសុទ្ធនេះដែរ ត្រូវបានគេស្គាល់ថាជាការវេចខ្ចប់ថ្លៃជាងគេលើលោក ៕
ប្រភព ៖ Moneyinc