ទីក្រុងទាំង ៦ នេះ កាន់តែល្បីល្បាញ ដោយសារគេហៅថាទីក្រុងខ្មោចដ៏ព្រឺព្រួច
ទីក្រុងទាំង ៦ ខាងក្រោមនេះ សុទ្ធតែបានកើនភាពល្បីល្បាញ ដោយសារតែរឿងរ៉ាវដ៏ព្រឺព្រួចនៅពីក្រោយខ្នងរបស់វា ហើយអាស្រ័យហេតុនេះទើបមនុស្សភាគច្រើនបានហៅវាថាជាទីក្រុងខ្មោច ។
យ៉ាងណាក្តី នៅក្នុងទីក្រុងទាំងនេះក៏មានទេសភាពដ៏ស្រស់ស្រស់ត្រកាលផងដែរ ដោយវាអាចទាក់ទាញភ្ញៀវទេសចរបានជាច្រើនក្នុងមួយឆ្នាំៗ ។ ចង់ដឹងទីក្រុងណាខ្លះ ដែលជាប់ឈ្មោះជាទីក្រុងខ្មោចនោះ ? សូមទស្សនារូបថតខាងក្រោម ៖
១/ ទីក្រុង Prague នៅសាធារណរដ្ឋឆេក ៖ នៅទីនោះ អ្នកអាចឮសំឡេងមនុស្សយំទាំងកណ្តាលថ្ងៃត្រង់ ហើយទីនោះក៏ជាដើមកំណើតខ្មោចល្បីៗជាច្រើនផងដែរ ។
២/ ទីក្រុង Chagi ប្រទេសសិង្ហបុរី ៖ នៅទីនោះធ្លាប់ជាមន្ទីរពេទ្យសម្រាប់កងទ័ពពីសង្គ្រាមលោកលើកទីពីរ ដែលវាក៏បន្សល់នូវសាកសពកប់ក្នុងដីជាច្រើន ។
៣/ ទីក្រុង Sigsisoara ប្រទេស Romania ៖ ទីក្រុងនេះឧស្សាហ៍ស្ងាត់ជ្រងំ និង មានរឿងព្រេងរន្ធត់ៗជាច្រើនដែលបានកើតឡើងចេញពីទីនេះ ។
៤/ ទីក្រុងឡុងដ្រ៍ ៖ បន្ថែមពីលើភាពស្រស់ស្អាតនៃទីក្រុងនេះ ទីនេះក៏មានរឿងព្រេងរន្ធត់ជាច្រើនបានកើតឡើងផងដែរ ជាពិសេសពាក់ព័ន្ធខ្មោចប្រចៀវជញ្ជក់ឈាម ។
៥/ ទីក្រុង Edinburgh នៅចក្រភពអង់គ្លេស ៖ នៅទីនេះមានរូងក្រោមដីជាច្រើន ដែលរូងនីមួយៗសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងរឿងព្រឺព្រួចជាច្រើន ។
៦/ ទីក្រុង Baguio ប្រទេសហ្វីលីពីន ៖ នៅទីនេះមានជាប់ពាក់ព័ន្ធនឹងសង្គ្រាមលោកលើទីពីរជាច្រើន បូករួមថាជាទីដែលដាក់ទារុណកម្ម និង សម្លាប់ឈ្លើយសឹកជាច្រើន ៕
ប្រភព ៖ Cntraveler